ជីវិតគឺជាការតស៊ូ ជីវិតគឺជាការតស៊ូ

មានជីវិតត្រូវមានសង្ឈឹម បើយើងចេះតស៊ូព្យាយាម​​ ចេះ អត់ធ្មត់ នឹងធ្វើអោយជីវិតរបស់ទទួលបានជោគជ័យ។

ការសិក្សាគឺជាទ្រព្យនៃជីវិត

មនុស្សដែលមានកំលាំងមាំមួនមិនប្រាកដថាជាមនុស្សខ្លាំងនោះទេ តែផ្ទុយទៅវិញ មនុស្សដែលខ្លាំងគឺជាមនុស្សដែលមានវិជ្ជានៅក្នុងខ្លួន​។

បរិសា្ថនស្អាត​ អនាម័យល្អ​ ធ្វើអោយជីវិតស្រស់បំព្រង

ការចេះស្រលាញ់បរិស្ថាន រមេងទទួលបាននូវ សុខភាពល្អ ធម្មជាតិស្រស់បំព្រង ប្រទេសជាតិរីកចំរើន ជីវិតរុងរឿង។

ព្រៃឈើជាជីវិត មនុស្ស សត្វ

ភាពស្រស់ស្អាតបំផុតនៃពិភពលោក និង អាចទាក់ទាញអារម្មណ៏របស់យើងរាល់គ្នា គឺ ព្រៃឈើ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួម ថែរក្សា​ ការពារ កុំអោយបាត់បង់វាអោយសោះ។

ការចេះរួបរួមគ្នា ធ្វើអោយប្រទេសជាតិរីកចម្រើន

នៅក្នុង សង្គមគ្រួសារមួយ ក៏ដូចជាប្រទេស​ជាតិមួយ ប្រសិនមានសុទ្ធតែអ្នកចេះដឹង គ្មានអំពើហិង្សាផ្សេងៗ នោះប្រទេសជាតិពិតជាមានភាពរីកចម្រើនមែន។

Thursday, June 5, 2014

Wednesday, June 4, 2014

Saturday, March 22, 2014

ប្រវិត្ដចូលឆ្នាំខ្មែរ

ប្រវត្ដិ​នៃពិធីបុណ្យ​ចូលឆ្នាំខ្មែរ​បានដល់​រឿងនិទានមួយ នៅក្នុងសង្ក្រាន​សូត្រនិទានថា​មានបុរសម្នាក់​ឈ្មោះថាធម្មបាល​ជាអ្នក ប្រាជ្ញ​ចេះចប់​ត្រៃវេទ ព្រមទាំងចេះ​ភាសាសត្វ​បក្សីផង ហើយតែងតែ​សម្ដែងមង្គលដល់មនុស្ស​ផងទាំងពួង។ លុះកបិល​មហាព្រហ្ម (សម័យនោះ​គេគោរពបូជា​មហាព្រហ្ម និងកបិល​មហាព្រហ្ម)ជ្រាប​ថាធម្មបាល​កុមារជា​អ្នកប្រាជ្ញ ក៏មកសួរ​ប្រស្នា៣ខ ហើយ​សន្យាថា ប្រសិនបើ​ធម្មបាល​ដោះប្រស្នានេះរួច កបិលមហាព្រហ្ម​នឹងកាត់ក្បាល​ខ្លួនបូជាធម្មបាល។

របៀបដាំសណ្ដែកគួរ

១. ការលើករង
​​    
      -  សំអាតដីចំការ និង រើសស្មៅចេញអោយអស់
      - ភ្ជួរ រាស់ដីអោយបានម៉ដ្ឋល្អ ហើយហាលអោយបានពី ១០ ទៅ ១៥ ថ្ងៃ
      - ភ្ជួរ ដឺ (គោ ក្របី ឬគោយន្ដ) ជម្រៅពីថ ១៥ ទៅ់ ២០ សង់ទីម៉ែត្រ។

ការលើករងដាំ
 
      - ទទឹង ១ ម៉ែត្រនិង បណ្ដោយទៅតាមលទ្ឋភាពដី តែមិនគួរអោយលើសពី ១៥ ម៉ែត្រ ដែលធ្វើអោយពិបាកកក្នុងការថែទាំ ដូចជា ស្រោចទឹក ដកស្មៅជាដើម។

របៀបចិញ្ចឹមមាន់ និងការជ្រើសរើសមាន់

មាន់គឺជាសត្វងាយស្រួលរកទិញនិងងាស្រួលផ្លាស់ប្ដូរទីកន្លែង ហើយ​មានលក្ខណះជ្រើសរើសផ្សេងៗគ្នាក្នុងការចាប់ផ្ដើមចិញ្ចឹម។
១:  កូនមាន់អាយុ១ថ្ងៃ​
នេះគឺជាវិធីសាស្រ្ដមួយ យ៉ាងសាមញ្ញ បំផុតនៃការចាប់ផ្ដើមចិញ្ចឹមឬជ្រើសរើស​ពូជបក្សី។ គុណសម្បត្ដិកូនមាន់អាយុមួយថ្ងៃ

Friday, March 21, 2014

សកម្មភាពរ​បស់គ្រូស្ម័គ្រចិត្ដបង្រៀននៃសាលាបច្ចេកទេសដុនបូស្កូខេត្ដកែប

សាលាបច្ចេកទេសដុនបូស្កូខេត្ដកែបគឺជាសាលាទើបនឹងបង្កើតនៅក្នុងឆ្នាំ ២០១១ សម្រាប់ជូយដល់
សិស្សក្រីក្រ ដែលពុំមានលទ្ឋភាពគ្រប់គ្រាន់ដើម្បីបន្ដការសិក្សានៅឯសកលវិទ្យាល័យផ្សេងៗ។

Saturday, March 15, 2014


ដោយមើលឃើញការកើតមានឡើងនៃអំពើរហឹង្សារជាញឹកញាប់នៅក្នុងគ្រួសារក្នុងប្រទេស
កម្ពុជា។វិទ្យុជាតិ៩ មករា MFជាតិ៩៩.៧០ MHz 

ខេត្តកំពតបានលិតកម្មវិធីមួយដែលមានឈ្មោះថាសន្ទនាមតិ
អភិវឌ្ឍន៏ជនបទក្នុងគោលបំណងជួយដោះស្រាយបញ្ហានិងផ្តល់ឪកាសអោយប្រជាពលរដ្ឋ

របៀបនៃការដាំត្រសក់ទ្រើង

លោកអ្នកដឹងហើយថា កសិកម្មពិតជាមានសារះសំខាន់ណាស់សម្រាប់ប្រជាកសិកររបស់យើង
ដូចនេះក្នុុងថ្ងែនេះផងដែរខ្ញុំនឹងលើកយករបៀបនៃការដាំដំណាំមួយប្រភេទ គឺការដំាត្រសក់ទ្រើង
ជូនដល់ប្រជាំកសិករទំាងអស់។

1. របៀបរៀបចំដី និងធ្វើរង

    - សំអាតដីចំការ និងរើសស្មៅចេញអោយអស់
 
    - ភ្ជួររាស់ដីអោយបាន​​​​ម៉ដ្ឋល្អ ហើយហាលអោយបានពី ១០ ទៅ១៥ ថ្ងៃ។

    - ភ្ជួរដី (គោ ក្របី ឬ គោយន្ដ)  ជំរៅពី ១៥ ទៅ ២០ សង់ទីម៉ែត្រ។

​​+ ការលើករងដំា
 
     -ទទឹងរង ១ ម៉ែត្រ នឹងបណ្ដោយទៅតាមលទ្ឋភាពនៃដី តែមិនគួរអោយលើសពី ១៥ ម៉ែត្រ ដែលធ្វើអោយពិបាកក្នុងការថែទាំ ដូចជា : ស្រោចទឹក ដកស្មៅ ជាំដើម។

    - កំពស់: នៅរដូវប្រាំងពី ២០ ទៅ​  ៣០ សង់ទីម៉ែត្រ និងនៅរដូវវស្សាពី ៣០ ទៅ ៥០​ សង់ទីម៉ែត្រ។

    - ដាក់លាមកសត្វស្ងួត ឬជីកំប៉ុស្ដិ៍ ក្នុងបរិមាណពី ១ ទៅ ២ គឺឡូក្រាម ក្នុងផ្ទៃដីរង ១ម៉ែត្រការេ កប់់ទ្រាប់បាតរង ដោយច្របល់វាអោយសព្វល្អ ជាមួយដីរង

    - គ្រប់រង ធ្វើបានពីប្រភេទដើម្បីទប់ស្កាត់ការហូរច្រោះរង ការពារសំនើមដី កាត់បន្ថុយការដុះស្មៅ

ក​. ធ្វើរងប្រើប្លាស្ទិចគ្របដី

   ១ . ប្រើខ្សែទាយតំរង់

-​ ផ្ទៃប្លាស្ទិចពណ៌ទឹកប្រាក់ដាក់ខាងលើរង
- ប្រើបន្ទះឬស្សីស្ដើងដែលមានមុខស្រួច សម្រាប់ខ្ទាស់ជើងរងបា្លស្ទិច
- ដោតបន្ទះឬស្សីនៅសងខាងរងប្រវែង ១៥​ ទៅ​២០ សង់ទីម៉ែត្រ
- យកដីសង្កត់លើជើងរងសង់ខាង
- ចោះរណ្ដៅដោយប្រើកំប៉ុងក្ដៅ
- ការធ្វើរានបណ្ដុះកូន
   ការធ្វើរោងបណ្ដុះកូនបន្លែគឺអាចធ្វើអោយគ្រាប់ដុះបានល្អកាត់បន្ថយការរលួយកូន និងអាចការពារកូនដំនាំបានពីការឆ្លងជំងឺ សត្វល្អិតចង្រៃ (ដែលមកយាយីកូនដំនាំ) ។ រោងបណ្ដុះកូនបន្លែអាចធ្វើតាមទំហំខាងក្រោម
  - ដំបូលសម្រាប់គ្របរាន  កំពស់ ពី ១, ៨ ទៅ​ ២ម៉ែត្រ ដើម្បីងាយស្រួលចេញចូលថែទាំ
  -   កំពស់រាន ពី ០,៨ ទៅ ១ ម៉ែត្រពីដី
 - ទទឹងរាន ពី ០ , ៨ ទៅ ១ ម៉ែត្រ
 - មានដំបូលការពារទឹកភ្លៀង និងសំណាញ់ការពារពន្លឺថ្ងៃច័ន្ទ (ជាការប្រសើរប្រើសំណាញ់មានពណ៌បៃតង)
- មានជញ្ជាំងធ្វើពីសំណាញ់មុងការពារសត្វល្អិត។
III ការរៀបចំដីបណ្ដុះ
-​ យកដីមានជីជាតិមួយភាគលាយជាមួយលាមកគោស្ងួត ឬជីកំប៉ុសិ៍ពីភាគ ឬផេះអង្កាមពីពីរទៅបួនភាគ(ផេះអង្កាមត្រូវត្រាំទឹករយះពេលពី ៣ ទៅ​ ៤យប់)
- យកល្បាយដែលបានលាយច្របល់ហើយទៅលីងរហូតក្ដៅសព្វទាំងអស់
  * ផលប្រយោជន៍នៃការលាយល្បាយដីសម្រាប់បណ្ដុះកូនគឺ
         - គ្រាប់ងាយដុះឬដុះលូតលាស់ល្អ
         -  កូនបន្លែស្រូបយកជីជាតិបានគ្រាប់គ្រន់
      -សម្លាប់មេរោគ (ជំងឺ) ដែលបង្កអោយកូនបន្លែរលួយ
      -  សម្លាប់គ្រាប់ស្មៅចង្រៃដែលដុះដណ្តើមយកជីពីកូនបន្លែ
      - សម្លាប់ពងសត្វល្អិត និង សត្វល្អិតចង្រៃក្នុងដីដែលបំផ្លាញគ្រាប់បន្លែ

IIII ការៀបចំបណ្ដុះកូនត្រសក់
     - ត្រូវរៀបចំបណ្ដុះគ្រាប់ព្រមពេលជាមួយគ្នា និងការលើករងដាំ
     - ការបណ្ដុះកូនត្រសក់
·         យកគ្រាប់មួយគ្រាប់ដាក់ក្នុងបណ្ដុះផ្ទាល់ក្នុងមួយកន្ឋោឬមួយរន្ឋថាសបណ្ដុះដែលបានដាក់ជីហើយ។
·         រោយដីកំរាស់ ១សង់ទីម៉ែត្រ(កន្លះថ្នាំងដៃ) ពីលើគ្រាយប់
·         ស្រោចទឹកអោយជោគទើបយកថាសឬកន្ឋោងដែលដាក់គ្រាប់ហើយទៅដាក់ក្នុងរោងបណ្ដុះ
·         ស្រោចទឹករៀងរាល់ព្រឹកអោយជោគល្មម(អាចពីមួយទៅ ពីរដងក្នុងមួយថ្ងៃអាស្រ័យទៅតាមស្ថានភាពដី)។ ប្រសិនដីស្ងួតពេកអាចធ្វើអោយគ្រាប់មិនដុះ
IIIII ការដាំកូនត្រសក់
     កូនត្រសក់មានអាយុ ៧ថ្ងៃបន្ទាប់ពីដុះគ្រាប់ហើយអាចយកដាំបាន។ បន្ទាប់ពីគ្រាប់ដុះបាន៣ថ្ងៃត្រូវយកកូនត្រសក់ទៅដាក់អោយត្រូវពន្លឺថ្ងៃ និងកាត់បន្ថយការស្រោចទឹកពង្រឹកកូនមុនពេលដាំ(មិនស្រពោនបន្ទាប់ពីដាំ)។
​​     ១ ដាក់ជីគីមីតាមរណ្ដៅច្របល់ជាមួយដីអោយសព្វ(បើបានដាក់ជីមុនពេលគ្របប្លាស្ទិចហើយមិនចាំបាច់ដាក់ជីថែមទៀតទេ)។
     ២ បញ្ចូលទឹកតាមចន្លោះរងដាំគ្រាប់ប្លាស្ទិច(បើស្រោចដោយដៃក្នុងរណ្ដៅរងគ្របប្លាស្ទិចអាចបណ្ដាលអោយកូនបន្លែស្លោកស្រពោន) ឬស្រោចទឹកលើរងដែលគ្របចំបើង។
     ៣ ដាំកូនត្រសក់នៅពេលរសៀល
    ៤  របៀបដកកូនបន្លែចេញពីថាសបណ្ដុះ គឺយកម្រាមរុញបាតថាសឡើងលើហើយដៃម្ខាងទៀតដកកូនត្រសក់ថ្នមៗដើម្បីកុំអោយដាច់ឬស។
IIIIII  ការប្រមូលផលត្រសក់
·         ទំហំផ្លែត្រសក់បេះទៅតាមតម្រូវការទីផ្សារ
·         បេះផ្លែនៅពេលព្រឹក ដោយប្រើកន្ដ្រៃកាត់ទងត្រសក់ដោយមានទំហំល្មម
·         បេះផ្លែដាក់ក្នុងសម្ភារះដែលមានផ្ទៃរលោងដើម្បីជៀសវាងការកកិតនិង ជាំផ្លែ
·         ចំណាត់ថ្នាក់គុណភាពត្រសក់ ជាលេខ ១​ ២​​ ៣
·         ច្រកថង់ដែលមានបរិមាណសមស្របមានគុណភាពស្វិតទន់
·         ថង់ត្រូវចោះរន្ឋតូចៗដើម្បីអោយមានខ្យល់ចេញចូលកុំអោយក្ដៅស្លោក
·         ជៀសវាងច្រកបន្លែច្រើនហួសបរិមាណ។ ហាមប្រើសម្ហារះដែលគ្មានខ្យល់ចេញចូលព្រោះវាធ្វើអោយខូចគុណភាពបន្លែ(ទន់ប្រែព​ណ៌លឿង និងងាយរលួយ)។


ការសិក្ខាសាលាស្ដីអំពី សម្លេងទីក្រុង និងការអភិវឌ្ឈទីក្រុង


នៅក្នុងកម្មវិធីសិក្ខាសាលាមួយនៅរាជាធានីភំ្នពេញ របស់អង្គការធាងត្នោតក្រោមប្រធានបទ សម្លងទីក្រុង និង ការអភិវឌ្ឈទីក្រុង" ។ កម្មវិធីនេះបានចាប់ផ្ដើមនៅម៉ោង 7:30 am ពេលព្រឹក រហូតដល់ម៉ោង 5:00 ល្ងាច ដែលបានធ្វើឡើងនៅភោជនីយដ្ឋានសួនអេដែន ក្នុងកម្មវិធីនេះផងដែរមានសមាជិកចូលរួមចំនួន ៤១ នាក់ ដែលមកពីស្ថាប័នផ្សេងៗដូចជា  :
-       សាលាអន្ដរជាតិភ្នំពេញ
-       PIU
-       ស្ថានទូតកូរ៉េ
-       អាស៊ីហ្វរដេសិន
-       មើដៀនវ័ន
-       BBA
ដែលក្នុងនោះក៏មាននិស្សិតនៃសាលាបច្ចេកទេសដុនបូស្កូខេត្ដកែបចូលរួចផងដែរ។ ក្នុងការធ្វើសិក្ខាសាលានេះបានរៀបចំធ្វើឡើងដោយ លោក មី សុវណ្ណដែលជាប្រធានផ្សព្វផ្សាយរបស់អង្គការធាងត្នោត និងសមាជិកនៃក្រុមការងារជាច្រើនរូប ព្រមទាំងមានវាយខ្មឹនចូលរួមបកស្រាយដោយ លោក លី សំណាង ដែលជាអ្នកគ្រប់គ្រងសាលាដុនបូស្កូខេត្ដកែប។ ក្នុងពេលធ្វើបទបង្ហាញអំពីបញ្ហាដែលពាក់ពន្ឋ័ជុំវិញទីក្រុង លោក មី សុវណ្ណ ក៏មានបង្ហាញជាខ្លឹបវីឌីអូ ខ្លីៗ ដើម្បីបង្ហាញអំពីទិដ្ឋភាពក្នុងទីក្រុង និងមានការបើកអោយសួរសំនួរដែលទាក់ទងនឹងប្រធានបទ ដែលក្នុងប្រធានបទនីមួយៗសិក្ខាកាមទាំងអស់មានការចូលរួមយ៉ាងសកម្ម ព្រមទាំមានល្បែងកំសាន្ដ ហើយកម្មវិធីនេះដែលបានបញ្ចប់ដោយរលូន។

Friday, March 14, 2014

រុក្ខជាតិម្យ៉ាងដែរមានសារះសំខាន់ជាច្រើន

គ្រប់រុក្ខជាតិទាំងអស់សុទ្ឋសឹងតែបានផ្ដល់នូវអត្ថប្រយោជន៍ដល់មនុស្សនិងសត្វជាច្រើន។

ដូចគ្នាទៅនឹងដើមត្នោតដែរ ដើមត្នោតពិតជាមានសារះប្រយោជន៍ច្រើនណាស់សម្រាប់យើងគឺ:

Saturday, March 8, 2014

ភាពបំរែបំរួលរបស់កេ្មងចាប់ពីអាយុ ១១ ដល់ ១៧ ឆ្នាំ

ភាពបំរែបំរួលរបស់ក្មេង ទាំងកេ្មងប្រុស និង ក្មេងស្រីចាប់ពីអាយុ ១១ ដល់​​  ១៧​ ឆ្នាំគឺមានការលូតលាស់លឿនខ្លាំងបំផុត
ហើយសំរាប់នៅវ័យនេះផងដែល​   នៅពេលដែលក្មេងមានការប្រែប្រួលគេមានភាពអៀនខ្មាស់ជច្រើន ចំពោះ      

ឪពុកម្តាយ បងស្រី បងប្រុុសជាដើម។ ភាពខុសប្លែករបស់ក្មេងស្រី  ឬ ក្មេងប្រុុសគឺ

   +  ក្មេងប្រុស
          
         -  ប្តូរសំលេង
  
         -  មានសាច់ដុំ

         - មានរោមនៅលើដងខ្លួន នឹងប្រដាប់ភេទ

         - លូតកំពស់ 

        -  កើតមុន

        - ប្ដូរចរិកលក្ខណះ ............

+    ក្មេងស្រី

          - មានដើមទ្រូង

          -  លូតកំពស់

          -  មានរោមនៅលើដងខ្លួន និង ប្រដាប់ភេទ

          -  ប្ដរចរិកលក្ខណះ

          -  មានរដូវ  

          -  កើតមុន ..............

ហើយក្មេងនៅចន្លោះ អាយុនេះដែរគឺ ត្រូវមានការប្រុងប្រយត្ន័បំផុត ព្រោះពួកគេអាចនឹងងាយទទួលនៅ ឥទ្ឋិពលពី   
សង្កម ច្រើន។  ​ដូច្នេះហើយ ឪពុកម្ដាយត្រូវមានការណែនាំ និងប្រាប់នូវអ្វី ដែលក្មេងត្រូវធ្វើ និងអ្វីដែលមិនត្រូវធ្វើ។

វីធីជួយបំបាត់មុននៅលើផ្ទៃមុខ

នៅពេលសម័យបច្ចុប្បន្ននេះមនុស្សម្នាក់ៗតែងតែប្រាថ្នាចង់បាននូវ រូបសម្ផស្សស្រស់ស្អាតជានិច្ច។
បើចំពោះយុវជនវិញគឺរិតតែតែសំខាន់ទៅទៀត គឺសម្ផស្សស្រស់ស្អាតអាចធ្វើអោយទាក់ទាញចិត្ដអ្នកដទៃបានយ៉ាងជា
ច្រើន។

ដូចនេះបើសិនជាមានបញ្ហាមុខកើតមុន ឬអ្វីដែលអាក្រក់នៅលើដងខ្លួនរបស់គេនោះ គេប្រាកដជានៅមិនសុខនោះទេ 
ដូច្នោះហើយនៅក្នុងថ្ងៃនេះយើងនឹងណែនាំវិធីមួយដើម្បីអោយខ្លួនប្រាណ ជាពិសេសមុខរបស់គឺមិនមានកើតមុខនោះ
ទេ វធីនេះជាវិធីដែលយើងនឹងធ្វើវាតាមបែបធម្មជាតិ គឺ :

 1.  ការបរិភោគបន្លែ (ពពូកបន្លែពណ៌បៃតង)
​​​       
      អ្នកបរិភោគបន្លែអោយបានច្រើនគឺអាចសំរួលដល់សារពាង្គកាយរបស់យើងបានយ៉ាងល្អ ជាពិសេសទៅទៀតនោះ
បន្លែមានវីតាមីន A , B ,C អាចជួយចិព្ចាឹមកោសិកាផ្ទៃមុខរបស់យើងជៀងវាងការកកើតមុន។

2.  ការបរិភោគទឹកអោយបានច្រើន

​​​​​     គីទឹកផងដែលអាចជួយសំរួលដល់ការទល់លាមក ។ ជំងឺទល់លាមកនេះផងដែរអាចធ្វើអោយយើងកើើតមុន ដោយសារតែយើងខ្វះជាតិទឹកនៅក្នុងខ្លួន ដូច្នេះហើយបានជាបណ្ដាលអោយយើងងាយស្រួលក្នុងការកើតមុន។

3. បរិភោគផ្លែឈើ
     
      យ់ើងដឹងហើយថា ផ្លែឈើពិតជាសំខាន់ណាស់នៅក្នុងរបបអា់ហាររបស់យើង ផ្លែឈើគឺមានតួនាទីយ៉ាងសំខាន់ធ្វើ  អោយស្បែករបស់យើង មើលទៅម៉ត់រលាង នឹង ជួយសំរួលដល់ការទល់លាមក បានទៀតផង ប្រសិនជាយើងបរិភោគ  វាជាប្រចាំ។ ហើយជាពិសេសគឺវានឹងមិនធ្វើអោយមុខរបស់យើងកេើតមុន។

4.  ការគេងអោយបានគ្រប់គ្រាន់

       ការគេងបានគ្រប់គ្រាន់ក៏ជួយអោយយើងជៀសវាងពីការកើតមុន និងធ្វើអោយយើងមានសុខភាពរិងមាំ។

5. ការលេងកីឡា

      ការលេងកីឡាពិតជាជាសំខាន់ណាស់គឺជួយអាយយើងបញ្ចេាញញើសដែល មានជាតិពុលចេញពិក្នុងខ្ឡួន ​ និងមិនធ្វើអោយយើងកើតមុន និងធ្វើអោយយើងមានភាពរហស័រហូន។ 

រូបសម្ផស្សស្រស់ស្អាតកើតចេញពីអ្នកដោយខ្លួនឯង។

Friday, March 7, 2014

ការបំរែបំប្រួលរបស់យុវវ័យចាប់ពី ១៨ ដល់ ២៥

យុវវ័យដែលសិ្ថតនៅចន្លោះចាប់ពី អាយុ ១៨ ដល់ ២៥​ឆ្នាំ  គឺពួក​គេមានភាពប្រែប្រួលរូបរាងកាយ​ និង​ការិគតិរបស់
ពួកគេបានយ៉ាងល្អ​ ហើយនៅក្នុងវ័យនេះដែរ ពួកគេ ពិតជាត្រូូវការ  ចង់ចេះចង់យល់ អំពីបញ្ហា ដែលកើតមាន ចំពោះ

ការឧបម្ភត្ថដល់សាលាដុនបូស្កូពីប្រទេសសហរដ្ឋអាមេរិច

កាលពីព្រឹកថ្ងៃ សុក្រ ទី ០៧ ខែ មីនា​ ឆ្នាំ ២០១៤​ នេះ សាលាបច្ចេកទេស ដុនបូស្កូ​ ខេត្ដកែប បានទទួលនូវសម្ភារះសិក្សាមួយចំនួន​  ពីប្រទេស​​សហរដ្ឋអាមេរិច ដែលបានជួយឧបម្ភត្ថ ដល់សាលា។ 

Friday, February 28, 2014

គុណប្រយោជន៍នៃផ្លែម្ទេស


ម្ទេសពេលដែលហូបទៅវាបានធ្វើអោយយើងមានអារម្មណ៍ហឹរ នឹងពេលខ្ឡះអាចធ្វើអោយយើងមិនចង់ហូបវានោះ
ទេ។ ប៉ុន្ដែម្ទេសក៏មានសារះប្រុយោជន៍ជាច្រើនដែរ ដែលយើងមិនធ្លាប់ដឹងពីមុនមក។

ការធ្វើកម្មវិធី​រិះគន់ដើម្បីស្ថាបនា


​​​ការធ្វើក​ម្ម​វិធីមួយដែល ​​ស្ដីអំពី(ការរិះគន់ដើម្បីស្ថាបនា)​របស់​និស្សិត​នៃសាលាប​ច្ចេកទេសដុ​ន​បូស្កូ​​ខេត្ដកែប​។​​​​​​​

 បានធ្វើឡើង ដោយលោកគ្រូ ពៅ តុលា ដែលជាប្រធានផ្នែកទំនាក់ទំនងសង្គម លោកគ្រូ​ ប្រាក់ សាខន ជាអនុប្រធាន លោកគ្រូ ៗ ព្រមទាំងនិស្សិចំនួន​១៨រូប។ 

កសិកម្មនៃសាលាបច្ចេកទេលដុនូស្កូខេត្ដកែប

សាលាបច្ចេកទេលដុនបូស្កូខេត្ដកែបគឺជាសាលាបច្ចេកទេសមួយដែលជួយដល់យុវជនក្រីក្រ។
ហើយក្នុងនោះសាលាក៏បានទទួលសិស្សចូលមកស្នាក់នៅក្នុងសាលាព្រោះដើម្បីជួយសម្រួលដល់


សារះប្រយោជន៍នៃផ្លែចេក

មនុស្សគ្រប់រូបសុទ្ឋតែចង់ទទួលបាននូវសម្ផស្សស្រស់ស្អាត​ និង​សុខភាពល្អ។ ហើយការទទួលបាននូវសុខភាពល្អនេះមិន​ត្រឹមតែ គិតគូតែចំពោះការហាត់ប្រាណតែប៉ុណ្ណោះនោះ

គឺយើងត្រូវគិតអំពីរបបអាហាររបស់យើងដូចគ្នា ជាពិសេសផ្លែឈើគឺអាចជួយដល់សារពាង្គកាយ
របស់យើងបានជាច្រើន  ដូចជាផ្លែចេកជាដើម។

Friday, February 21, 2014

ការយល់ដឹងអំពីពាក្យវប្បធម៌ខ្មែរ

-និយមន័យទូទៅនៃវប្បធម៌ ន័យតាមស័ព្ទ គឺ វប្បធម៌មកពីពាក្យ វប្ប+ធម៌ វប្ប : ការសាបព្រោះ ការបណ្តុះពូជ ការបង្កើត,,។ ធម៌ : ធម៌ភាព វិធី ជាទ្រីស្ដីឆ្ពោះទៅរកការអនុវត្តយ៉ាងសកម្ម..។ដូចនេះ វប្បធម៌ គឺជាធម៌ទាំងឡាយណាដែលធើ្វអោយមានការលូតលាស់រីកចំរើនក្នុង សង្គមមនុស្ស ទាំងផ្លូវកាយទាំងផ្លូវចិត្ត ដែលទទួលបានពីការសិក្សាអប់រំ និងការអនុវត្តន៏។
តើអ្វីទៅដែលហៅថាវប្បធម៌? មិថុនា4
តាមន័យស័ព្ទជាតិ វប្បធម៌ < វប្ប + ធម៌ វប្ប មានន័យថា សំណាប ពង្រោះ លូតលាស់ រីកចម្រើន ដុះដាល បណ្តុះបណ្តាល ផ្សាំ ។ ធម៌ មានន័យថា ទ្រឹស្តី វិធី ធាតុ សភាវទ្រទ្រង់ ។ 

ជីវៈប្រវត្ដិរបស់លោកអារីស្តូត

 អារីស្ដូត (Aristotle) ជាទស្សនវិទូក្រិច (384-322) មុនគ្រិស្ដសករាជ។ គាត់គឺជាអ្នកទស្សនវិទូក្រិចនិងជាអ្នកចេះដឹងច្រើន គាត់ជាសកសិស្សរបស់ផ្លាទូ(Plato) និងជាគ្រូរបស់ អេឡិចសាន់ដឺដឺក្រែត (Atexander the great ) ដ៏អស្ចារ្យម្នាក់។ 

ការសរសេររបស់គាត់បានគ្រប់ដណ្ដាប់ លើប្រធាំនបទជាច្រើន រួមបញ្ចូលទាមង រូបវិទ្យា កវីនិពន្ឋ
 លោ្ខន មន្ដ្រី តក្ដវិជ្ជា វោហោរសាស្រ្ដ ភាសាវិទ្យា នយោបាយរដ្ឋាភិបាល ច្បាប់រដ្ឋធ្មនុញ្ញ ជីវវីជ្ជា  ហើយ និងសត្វសាស្រ្ដ។

ជីវៈប្រវត្ដិរបស់លោកផ្លាតូ

ផ្លាតូ កើតនៅឆ្នាំ​​(428 ឬ 427​មុនគ្រិស្ដសករាជ 348 ឬ 347 មុនគ្រិស្ដសករាជ) គឺជាទស្សនវិទូក្រិចបុរាណដែលបានរួមចំនែកបង្កើតនូវមូលដ្ឋានសម្រាប់ទស្សនវិជ្ជាលោកខាងលិចជាមួយគ្រូរបស់គាត់ សូគ្រាត និងសិស្សរបស់គាត់ អារីស្ដូត

Monday, February 17, 2014

ការស្វែងយល់អំពីមុខវិជ្ជា Photography

រូបថត​ពិតជាមានសារះសំខាន់ណាស់សំរាប់មនុស្សនៅពិភពលោក។រូបថតអាចធ្វើអោយមនុស្សនៅលើពិភពលោកអាចរំលឹកនូវអនុស្សាវរីយ៍ចាស់ៗដែលបានកើតមាន មនុស្សភាគច្រើននៅលើពិភពលោកសុទ្ឋតែចេះថតរូប ប៉ុន្ដែពួកគាត់មិនបានផ្ដោតទៅលើរូបភាពនេះថវាស្អាត ឬវាមានអត្ថន័យយ៉ាងណានោះទេ។

Sunday, February 16, 2014

សារះប្រយោជន៍នៃការ​សិក្សាភាសាចិន​

បច្ចុប្បន្នប្រទេសកម្ពុជាការអភិវឌ្ឍក៏កំពុងឈានទៅមុខជាលំដាប់ ហើយក៏ទទួលបានការរីកចម្រើនជាខ្លាំង ដោយមានការទំនាក់ទំនងជាមួយប្រទេសជាតិខាង
ទាំងនៅទ្វីបអាស៊ីអាគ្នេយ៍ និង ទី្វបអឺរ៉ុប។

Saturday, February 15, 2014

ការធ្វើខ្លោងទ្វារថ្មីនៃសាលាបច្ចេកទេសដុនបូស្កូខេត្ដកែប

សាលាបច្ចេកទេសដុនបូស្កូខេត្ដកែបបានកំពុងសាងសង់និងរៀបចំផ្លូវចូលសាលាជាថ្មី ដោយសារខ្លោងទ្វារចាស់ ព្រមទាំងផ្លូវចូលសាលាគឺមិនអាចបិទទ្វារសាលាបាន។

Thursday, January 30, 2014

បុណ្យកីឡាពណ៏នៃសាលាច្ចេកទេសដុនបូស្កូខេត្ដកែប

សាលាច្ចេកទេសដុនបូស្កូខេត្ដកែបបានប្រារព្ឋកម្មវិធីមួយដើម្បីរំលឹកគុណដល់លោកពុក បូស្កូ
ឬវិធីបុណ្យដែលគេតែងតែនិយមហៅថាបុណ្យកីឡាពណ៏ ដែលមានការចូលរួមពី​ និស្សិតនៃសាលាបច្ចេកទេសគ្រប់ផ្នែកទំាងអស់ ព្រមទាំងលោកគ្រូ អ្នកគ្រូ ព្រមទាំងអ្នកគ្រប់គ្រងសាលាផងដែរ។