Thursday, January 30, 2014

បុណ្យកីឡាពណ៏នៃសាលាច្ចេកទេសដុនបូស្កូខេត្ដកែប

សាលាច្ចេកទេសដុនបូស្កូខេត្ដកែបបានប្រារព្ឋកម្មវិធីមួយដើម្បីរំលឹកគុណដល់លោកពុក បូស្កូ
ឬវិធីបុណ្យដែលគេតែងតែនិយមហៅថាបុណ្យកីឡាពណ៏ ដែលមានការចូលរួមពី​ និស្សិតនៃសាលាបច្ចេកទេសគ្រប់ផ្នែកទំាងអស់ ព្រមទាំងលោកគ្រូ អ្នកគ្រូ ព្រមទាំងអ្នកគ្រប់គ្រងសាលាផងដែរ។


កាលពីថ្ងៃ ព្រហស្បតិ៍ ទី​ ៣០​ ខែ​​ មករា ឆ្នាំ ២០១៣ នៅសាលាបច្ចេកទេសដុនបូស្កូខេត្ដកែប
មានការជ្រើសរើសពណ៍ដើម្បីធ្វើការប្រកួត នៅក្នុងកម្មវិធីបុណ្យកីឡាពណ៍ ហើយកម្មវិធីនេះដែលប្រារព្ឋឡើងដើម្បីធ្វើអោយមានមិត្ដភាពល្អ និងមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក។

ក្រុមកីឡានេះដែរមាន បួនក្រុមគឺ  ក្រុមពណ៏លឿង  ក្រុមពណ៏ក្រហម ក្រុមពណ៏ផ្កាឈូក និងក្រុមពណ៏ខៀវ។ ហើយកម្មវិធីនេះដែរបានចាប់ពីម៉ោង ៧:០០ ព្រឹក រហូតដល់ ម៉ោង ៥:០០ ល្ងាច។

ការប្រកួតនេះមានវិញ្ញាសារជាច្រើន ដូចជា: បោះដុំដែក  ទាញព្រ័ត  រត់ប្រនាំង ។ល។ ហើយក្រុមដែលបានទទួលជ័យលាភី នោះក្រុមពណ៏ផ្កាឈូក។



0 comments:

Post a Comment