១. ការលើករង
- សំអាតដីចំការ និង រើសស្មៅចេញអោយអស់
- ភ្ជួរ រាស់ដីអោយបានម៉ដ្ឋល្អ ហើយហាលអោយបានពី ១០ ទៅ ១៥ ថ្ងៃ
- ភ្ជួរ ដឺ (គោ ក្របី ឬគោយន្ដ) ជម្រៅពីថ ១៥ ទៅ់ ២០ សង់ទីម៉ែត្រ។
ការលើករងដាំ
- ទទឹង ១ ម៉ែត្រនិង បណ្ដោយទៅតាមលទ្ឋភាពដី តែមិនគួរអោយលើសពី ១៥ ម៉ែត្រ ដែលធ្វើអោយពិបាកកក្នុងការថែទាំ ដូចជា ស្រោចទឹក ដកស្មៅជាដើម។
- ចន្លោះរង : ពីរងមួយទៅរងមួយ អាចមានចន្លោះ ០,៥ ម៉ែត្រ
- កំពស់ : នៅរដូវប្រាំង រងមានកំពស់ ពី ២០ ទៅ ៣០ សង់ទីម៉ែត្រ ហើយរដូវវស្សា កំពស់ពី ៣០ ទៅ ៥០ សង់ទីម៉ែត្រ។
- ដាក់លាមកសត្វស្ងួត ឬ ជីកំប៉ុស្ដិ៍ ចំនួនពី ១ទៅ ២គឺឡូក្រាម ក្នុងផ្ទៃដីរង ១ម៉ែត្រការ៉េ កប់ទ្រាប់បាតរងដោយច្របល់វាអោយសព្វល្អ ជាមួយដីរង។
- គ្រប់រង ធ្វើបានពីប្រភេទ ដើម្បីទប់ស្កាត់ការហូរច្រោះរង ការពារសំណើមដីកាត់បន្ថយការដុះស្មៅ។
នៅមានវគ្គបន្ដ
0 comments:
Post a Comment