ប្រវត្ដិបុណ្យចូលឆ្នាំខ្មែរ
នៅពេលបុណ្យចូលឆ្នាំខ្មែរគ្រប់ជាតិសាសន៏ទាំងអស់តែងប្រារព្ឋធ្វើពិធីបុណ្យចូលឆ្នាំថ្មីនេះ។ គេនិយមកំណត់់ពេលវេលានិងរៀបចំពិធីនៃបុណ្យនេះប្លែកៗគ្នាស្របទៅតាម ជំនឿ ទំនាមទំលាប់ និងប្រពៃណីរបស់ខ្លួន ។ ជនជាតិខ្មែរយើងបាននាំគ្នាធ្វើបុណ្យចូលឆ្នាំតាំងបុរាណកាលរៀងរាល់ឆ្នាំរហូតមក។
.jpg)
ចំពោះពិធីផ្សេងៗ ក្នងឪកាសទទួលឆ្នាំថ្មី ខ្មែរយើងបានរៀបចំតាមប្រពៃណី ដូចតទៅនេះ:
.jpg)
-ថ្ងៃទី១ : គេយកចង្ហាន់់ទៅប្រគេនព្រះសង្ឈនៅវត្ដ ។ ពេលល្ងាចគេនាំគ្នាជញ្ចូនខ្សាច់សាង វាលុកចេតិយ នៅជុំវិញព្រះវិហាររឺជុំវិញព្រះវិហាររឺជុំវិញដើមពោធិណាមួយក្នុងវិត្ដនោះ។ នៅពេលព្រលប់គេប្រគេនភេសជ្ជះដល់ព្រះសង្ឈ និងនិមន្ដលោកចំរើនព្រះបរិត្ដ និង សំដែងធម្មទេសនា។
-ថ្ងៃទី២ : កូនឬចៅជូនសំលៀកបំពាក់ នំចំណី លុយកាក់ដល់អ្នកមានគុណមាន ឪពុកម្ដាយជីដូនជីតាជាដើម។ គេធ្វើទានដល់មនុស្សបំរ់អ្នកក្រីក្រឯទៀត។ ពេលរសៀល គេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយសូត្រធម៏អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មតទុកដូច ចូឡាមណីចេតិយ ហើយនិមន្ដព្រះសង្ឈប័ង្សុកូលចេតិយ បញ្ចូលមគ្គផលដល់វិញ្ញាណក្ខន្ឋបងប្អូនដែលបានស្លាប់ទៅហើយ។
-ថ្ងៃទី៣ : ពេលព្រឹកនិមន្ដព្រះសង្ឈឆ្លងភ្នំខ្សាច់។ ពេលល្ងាចនិមន្ដព្រះសង្ឈស្រង់ទឹក (តាមការនិយមនៃស្រុកខ្លះ) និងស្រង់ព្រះពុទ្ឋរូប។
នៅក្នុងឪកាសចូលឆ្នាំថ្មីនេះ បណ្ដាជននំាគ្នាលេងល្បែងប្រជាប្រិយ កំសាន្ដជាច្រើដូចលេង បោះអង្គុញ ទាញព្រ័ត មានរបាំត្រុដិ (ច្រើនៅបាត់ដំបង-សៀមរាប)ជាដើម។
0 comments:
Post a Comment