សប្បាយអាចបំបាត់ការអផ្សុករឹការនឿងហត់មួយគ្រាដែរ។ ក៏ប៉ុន្ដែតែការពីរោះក្នុង ការស្ដាប់ភ្លេង ពុំមែនចេះតែពិរោះដល់ត្រចៀកគ្រប់ៗ គ្នានោះទេ ព្រោះអ្នកខ្លះនិយមស្កាប់ចេះលេងភ្លេងខ្លួនឯងផង នោះរឹតតែពីរោះស្គាល់ណាស់ទៅទៀត។
នៅក្នងប្រទេសខ្មែរ ការប្រគំភ្លេងជាការចាំបាច់ សំរាប់ញុំាងបរិយាកាសក្នុងពិធីបុណ្យទាន និងពិធីជាទំនាមផ្សេងៗ អោយមានសភាពលន្លង់ សន្លោចរីករាយមានច្រើនប្រភេទណាស់។
ចំពោះភ្លេងខ្មែរមាន ១០ប្រភេទគឺ :
1. ភ្លេងពិណពាទ្យ : ត្រូវបានគេប្រើនៅក្នុង ការកំដររបាំបូរាណ ក្នុងពិធិបួងសួង( បន់ស្រន់- លាបំណន់) ក្នុងពិធីសាសនា (បុណ្យ កថិន- ផ្កា - បំបួសនាគ- ពុទ្ឋាភិសេក ...) ជូនកាលក្នុងពិធីតំកល់សព។
2. ភ្លេងអារក្ខ គឺជាភ្លេងមួយបែបដែលគេប្រគំឡើងក្នុងពិធីបញ្ចូលខ្មោច បិសាច អារក្ខ អ្នកតា ។ នៅពេលមានមនុស្សឈឺ ហើយបើចង់សាកសួរខ្មោចអំពីបុព្វហេតុនៃជំងី គេលេងភ្លេងអារក្ខនេះ ដើម្បីបញ្ចូលខ្មោចលៀងខ្មោច។
3. ភ្លេងខ្មែង : សំរាប់ពិធីរៀបមង្គលការមានច្រើនបទណាស់ដែលគេយកមកប្រគំកំដរក្នុងកម្មវិធីនីមួយៗ ដូចជា បទហែកូនកំលោះចូលរោង - ហែកំណត់-ស៊ីស្លាថង់រង-កាត់សក់- សែនក្រុងពាលី កូនប្រុសសំពះពេលា -កូនស្រីចេញផ្ទីម -ចងដៃ -បង្វិលពពិល។ល។
4. ភ្លេងឆៃយ៉ាំ : គេលេងភ្លេងឆៃយ៉ាំតែក្នុងពិធិបុណ្យដែលជាទីរីករាយ ដូចជា លេងកំដរបុណ្យកថិន បុណ្យផ្កា បុណ្យបំបួសនាគជាដើម។ ភ្លេងឆៃយ៉ុំាជាភ្លេងរំភើបសប្បាយហើយរស់រវើកប្លែកពីភ្លេងទៀត។
5. ភ្លេងមហោរី : ជាបទភ្លេងដែលមានលក្ខណះប្រជាប្រិយ ហើយស្រាលជាងភ្លេងពិណពាទ្យ។ វង់ភ្លេងមហោរីគេមិននិយមលេងក្នុងពិធីបុណ្យទានផ្ទាល់ទេ ប៉ុនតែអាចប្រើកំដរបរិយាកាសបានដែរ។ ជាទូទៅ គេលេងភ្លេងមហោរីកំដរល្ខោខមហោរី។
6. ភ្លេងក្លងឆ្នាក់ : ដើម្បីអោយមានបរិយាកាស ស្រងេះស្រងោច លន្លង់លន្លោច គេលេងភ្លេងក្លង់ឆ្នាក់ក្នុងពិធិ តំកល់សព ហែសព បូជាសព។
7. ភ្លេងគងស្គរ : គេប្រើភ្លេងនេះនៅពេលមានមនុស្សស្លាប់និងនៅពេលធ្វើមុណ្យលើកខ្មោចតែប៉ុណ្ណោះ។
8. ភ្លេងស្គរយោល : គេប្រើសំរាប់កំដរពិធិបុណ្យខ្មោច និង កំដរល្បែងប្រដាល់ដោយសេរី។
9. ភ្លេងប៉ីកែវ : ភ្លេងប៉ីកែវ គឺជាភ្លេងមួយបែបស្ថិតនៅក្នុងវង់ភ្លេងព្រះរាជទ្រព្យ។ ភ្លេងប៉ីកែវនេះគេប្រើលេងនៅពេលចាក់ទឹកដូងថ្វាយព្រះបិដរ ( សែនដូនតា) នៅក្នុងព្រះរាជវាំង។

0 comments:
Post a Comment