ជីវិតគឺជាការតស៊ូ ជីវិតគឺជាការតស៊ូ

មានជីវិតត្រូវមានសង្ឈឹម បើយើងចេះតស៊ូព្យាយាម​​ ចេះ អត់ធ្មត់ នឹងធ្វើអោយជីវិតរបស់ទទួលបានជោគជ័យ។

ការសិក្សាគឺជាទ្រព្យនៃជីវិត

មនុស្សដែលមានកំលាំងមាំមួនមិនប្រាកដថាជាមនុស្សខ្លាំងនោះទេ តែផ្ទុយទៅវិញ មនុស្សដែលខ្លាំងគឺជាមនុស្សដែលមានវិជ្ជានៅក្នុងខ្លួន​។

បរិសា្ថនស្អាត​ អនាម័យល្អ​ ធ្វើអោយជីវិតស្រស់បំព្រង

ការចេះស្រលាញ់បរិស្ថាន រមេងទទួលបាននូវ សុខភាពល្អ ធម្មជាតិស្រស់បំព្រង ប្រទេសជាតិរីកចំរើន ជីវិតរុងរឿង។

ព្រៃឈើជាជីវិត មនុស្ស សត្វ

ភាពស្រស់ស្អាតបំផុតនៃពិភពលោក និង អាចទាក់ទាញអារម្មណ៏របស់យើងរាល់គ្នា គឺ ព្រៃឈើ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួម ថែរក្សា​ ការពារ កុំអោយបាត់បង់វាអោយសោះ។

ការចេះរួបរួមគ្នា ធ្វើអោយប្រទេសជាតិរីកចម្រើន

នៅក្នុង សង្គមគ្រួសារមួយ ក៏ដូចជាប្រទេស​ជាតិមួយ ប្រសិនមានសុទ្ធតែអ្នកចេះដឹង គ្មានអំពើហិង្សាផ្សេងៗ នោះប្រទេសជាតិពិតជាមានភាពរីកចម្រើនមែន។

Sunday, August 11, 2013

ការជ្រើសរើសសិស្សថ្មីនៃសាលាបច្ចេកដុនបូស្កូខេត្ដកែប

                                      ដំនឹងជ្រើសរើស​សិស្ស្ថថ្មី សំរាប់ឆ្នាំសិក្សា ២០១៣​​​​   ២០១៤
សាលាបច្ចេកទេស​ ដុនបូស្កូ ខេត្ដកែប  ជាសាខារបស់ មូលនិធិ ដុនបូស្កូ កម្ពុជា ដែលផ្ដល់ឪកាសដល់ យុវជន យុវនារី ក្រីក្រ អោយទទួលបាននូវជំនាញមួយ ដើម្បីអោយពួកគាត់មានចំនេះ ជំនាញ និងសមត្ថភាពគ្រប់គ្រាន់ អាចបំរើការងារនៅតាមក្រុមហ៊ុន ឬស្ថាប័ននានា។
ដើម្បីជួយ និងផ្ដល់ឪកាសដល់យុវជន  យុវនារីក្រីក្រ  អោយទទួលបានការសិក្សាកាន់តែច្រើនឡើង  មូលនិធិដុនបូស្កូ កម្ពុជា ក៏បានបង្កើត សាលាបច្ចេកទេស  ដុនបូស្កូខេត្ដកែប នៅក្នុង​ឆ្នាំ២០១១។
សំរាប់ឆ្នាំសិក្សា ២០១៣​   ២០១៤  ខាងមុខនេះ សាលានឹងជ្រើសរើស​ សិស្សចំនួន ១៤៧  នាក់ អោយចូលរៀនដោយឥតបង់ថ្លៃ រយះពេល ២​ឆ្នាំ ក្រោមការឧបត្ថម្ភ របស់មូលនិធិដុនបូស្កូ កម្ពុជា ដោយបង់​ត្រឹមតែថ្លៃអាហារ និងការស្នាក់នៅតែប៉ុណ្ណោះ។
​                                        ជំនាញ​សិក្សា ចំនួនសិស្ស និងកំរិតសិក្សា 
                             ផ្នែកជំនាញ                                               កំរិតសិក្សា                                សរុប 

  • ផ្នែកទំ​នាក់ទំនងសង្គម និងសារព័ត៏មាន              ជាប់រឺធ្លាក់ថ្នាក់ទី១២         ២០នាក់ ស្រីប្រុស
  • ផ្នែកគ្រប់គ្រងការិយាល័យ                                    ​ជាប់រឺធ្លាក់ថ្នាក់ទី១២          ២០នាក់ ស្រិប្រុស
  • ផ្នែកព័ត៏មានវិទ្យា​ និងភសា                         ​​​​​          ជាប់រឺធ្លាក់ថ្នាក់ទី១២          ១៥នាក់ ស្រីប្រុស
  • ផ្នែកអគ្គិសនី ​                                                    ​​​​​​​​​      ជាប់រឺធ្លាក់ថ្នាក់ទី១២          ២០នាក់ ប្រុស
  • ផ្នែកចុងភៅ                                                             ​​​ថ្នាក់ទី៦ឡើងទៅ            ១២នាក់ ស្រី ប្រុស 
  • ផ្នែកអាហារ និងភេសជ្ជះ                                       ​ ថ្នាក់ទី៦ឡើងទៅ             ១២នាក់ ស្រី ប្រុស
  • ផ្នែកកេហះកិច្ច                                                       ថ្នាក់ទិ៦ឡើងទៅ              ១២នាក់ ស្រី ប្រុស
  • ផ្នែកការិយាល័យជួរមុខ                                       ​ ថ្នាក់ទី៦ឡើងទៅ             ១២នាក់
  • ផ្នែកកសិកម្ម                                                          ថ្នាក់ទី់៦ឡើងទៅ              ១២នាក់
  • ផ្នែកសិល្បះ                                                            ថ្នាក់ទី៩ឡើងទៅ              ១២នាក់
សិក្សារយះពេល២ឆ្នាំ ៨ម៉ោង ក្នុងបួយថ្ងៃ ពីថ្ងៃចន្ទ័ ដល់ថ្ងៃសុក្រ
ពេលព្រិកម៉ោង   ០៧ ៣០ ១១ ៣០
ពេលរសៀលពីម៉ោង ១២​ ៣០  ០៤ ៣០