ជីវិតគឺជាការតស៊ូ ជីវិតគឺជាការតស៊ូ

មានជីវិតត្រូវមានសង្ឈឹម បើយើងចេះតស៊ូព្យាយាម​​ ចេះ អត់ធ្មត់ នឹងធ្វើអោយជីវិតរបស់ទទួលបានជោគជ័យ។

ការសិក្សាគឺជាទ្រព្យនៃជីវិត

មនុស្សដែលមានកំលាំងមាំមួនមិនប្រាកដថាជាមនុស្សខ្លាំងនោះទេ តែផ្ទុយទៅវិញ មនុស្សដែលខ្លាំងគឺជាមនុស្សដែលមានវិជ្ជានៅក្នុងខ្លួន​។

បរិសា្ថនស្អាត​ អនាម័យល្អ​ ធ្វើអោយជីវិតស្រស់បំព្រង

ការចេះស្រលាញ់បរិស្ថាន រមេងទទួលបាននូវ សុខភាពល្អ ធម្មជាតិស្រស់បំព្រង ប្រទេសជាតិរីកចំរើន ជីវិតរុងរឿង។

ព្រៃឈើជាជីវិត មនុស្ស សត្វ

ភាពស្រស់ស្អាតបំផុតនៃពិភពលោក និង អាចទាក់ទាញអារម្មណ៏របស់យើងរាល់គ្នា គឺ ព្រៃឈើ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួម ថែរក្សា​ ការពារ កុំអោយបាត់បង់វាអោយសោះ។

ការចេះរួបរួមគ្នា ធ្វើអោយប្រទេសជាតិរីកចម្រើន

នៅក្នុង សង្គមគ្រួសារមួយ ក៏ដូចជាប្រទេស​ជាតិមួយ ប្រសិនមានសុទ្ធតែអ្នកចេះដឹង គ្មានអំពើហិង្សាផ្សេងៗ នោះប្រទេសជាតិពិតជាមានភាពរីកចម្រើនមែន។

Thursday, March 28, 2013

របាំប្រពៃណី

  របាំគីជាសិល្បះមួយប្រភេទដែលប្រជាជនខ្មែរនិយមចូលចិត្ដ
ក្រោយពីរដូវច្រូតកាត់រួចរាល់ហើយនោះ។
 របាំមានច្រើនប្រភេទដែលធ្វើអោយអាម្មរណ៏អ្នកទស្សនា
ដក់ចិត្ដជាប់ក្នុងផ្នត់គំនិតជាដរា
ហើយរបាំនេះមិនចេះសាបសូន្យឡើយ
ទោះបីប្រទេសជាតិមានការអភិវឌ្ឈក៏ដោយ ព្រោះ វាជាគឺជាផ្នែកមួយនៃសិល្បះជាតិខ្មែរតាំងពីបុរាណ និងភាគច្រើនត្រូវបានគេប្រើទៅតាមពិធីបុណ្យនីមួយៗ។
របាំមានច្រើនប្រភេទដូចជា :
    



+របាំត្រុដិ របាំនេះជារបាំប្រជាប្រិយមួយបែបដែលគេនិយមលេងតែក្នុងពេលចូលឆ្នាំខ្មែរ ដើម្បីផ្ដាច់ឆ្នាំចាស់ចូលឆ្នាំថ្មី និងដើម្បីប្រសិទ្ឋសព្ទសាធុការពរជូនដល់អ្នកស្រុកក្នុងក្នុងឪកាសចូលឆ្នាំថ្មីនោះផង។  ដូចច្នេះនៅពេលចូលឆ្នាំ គេតែងលេងរបាំនេះដើម្បីកំចាត់ចង្រៃឧបទ្រពផង  ថ្វាយព្រះអាទិត្យផង  ដើម្បីអង្វរករសុំភ្លៀងអោយស្រេចតំាងពីរដើមឆ្នាំ ពេលចូលឆ្នាំដូចនេះដែរ។
   
+របាំស្នែងទន្សាង :  គេលេងនៅក្នុងវាំងតែក្នុងព្រះរាជពិធីបុណ្យចូលឆ្នាំ ហើយ របាំនេះដែរមានដើមកំណើតមកពីជនជាតិព័រ សំរាប់លេងនៅពេលប្រកបពិធិអ្វីមួយយកលំនាំតាមរបរគ្នាគេជាអ្នកប្រមាញ់។
   
+របាំគោះអង្រែ :  កាលពីសម័យដើម គេនិយមលេងរបាំនេះសឹងតែគ្រប់ភូមិស្រុក។ ប៉ុនតែមកដល់សព្វថ្ងៃនេះ នៅសេសសល់បន្ដិចបន្ដួចតែកន្លែងណាដែលមានអ្នកចង់ថែរក្សាទុកនូវប្រពៃណីនេះ ឬ កន្លែងណាដែលឆ្ងាយពីទំនាក់ទំនងជាមួយអរិយធម៏បរទេស ដូចជាសំរោងចុងកាល់ ជាំក្សាន្ដជាដើម។
   
+របាំយីកេ :  របាំនេះមានទំាងពីយូរយាងណាស់មកហើយ ហើយគច្រើនលេងរបាំនេះ នៅពេលបុណ្យទាន ឬ នៅពេលលំហែពីកិច្ចការស្រែចំការ។
   
+របាំឆៃយ៉ាំ : គេនិយមលេងញឹកញាប់ណាស់ក្នុងពិធីបុណ្យទានដូចជា បុណ្យផ្កា  កថិន  បំបួសនាគ ជាដើម ។  របាំឆៃយ៉ាំធ្វើអោយបរិយាកាសបុណ្យមានសភាពអឹកធឹកណាស់ ព្រោះ ចង្វាក់ភ្លេងនៃរបាំនេះមានសន្ទុះហឹកហាក់ ស្របតាមកាយវិការលោតចុះ លោតឡើង ញាក់មុខ ញាក់ខ្លួន ក្រមាច់ក្រមើម គួរអោយអ្នកស្ដាប់ រឺ អ្នកមើលរីករាយចិត្ដជាខ្លាំង។
​​​   
+ របាំរាំវង់:  គេនិយមលេងរបាំនេះ នៅពេលបុណ្យចូលឆ្នាំ ក្នុងពិធីជប់លៀង ក្នុងឪកាស អាពាហ៏ពិពាហ៏ រឺ ក្នុងពិធីបុណ្យទានក្នុងគ្រួសារដែរ។
     
+របាំក្ងោក : ជារបាំប្រជាប្រិយមួយបែប ដែលគេប្រទះឃើញ ជាពិសេសនៅតំបន់ប៉ៃលិន ។ របាំនេះគេនិយមលេងនៅពេលចូលឆ្នាំ និងដើម្បីអោយបណ្ដាជនមើលកំសាន្ដ។
    
+របាំតន្ដី : របាំតន្ដីនេះថាជារបាំព្រះរាជទ្រព្យ ព្រោះជារបាំរបស់ស្ដេច ហើយ គេនិយមលេងតែក្នុងវាំងស្ដេច ដូចជាលេងនៅពេលបួងសួង   លេងថ្វាយអាទិទេព និង  ថ្វាយវិញ្ញាណក្ខន្ឋស្ដេច ដែលបានចូលទិវង្គត់ហើយ។

ប្រវត្ដិពិធីចូលឆ្នាំខ្មែរ



 ប្រវត្ដិបុណ្យចូលឆ្នាំខ្មែរ
 នៅពេលបុណ្យចូលឆ្នាំខ្មែរគ្រប់ជាតិសាសន៏ទាំងអស់តែងប្រារព្ឋធ្វើពិធីបុណ្យចូលឆ្នាំថ្មីនេះ។ គេនិយមកំណត់់ពេលវេលានិងរៀបចំពិធីនៃបុណ្យនេះប្លែកៗគ្នាស្របទៅតាម ជំនឿ ទំនាមទំលាប់ និង​ប្រពៃណីរបស់ខ្លួន ។ ជនជាតិខ្មែរយើងបាននាំគ្នាធ្វើបុណ្យចូលឆ្នាំតាំងបុរាណកាលរៀងរាល់ឆ្នាំរហូតមក។ 
​​    
តាមទំនាម ពិធីចូលឆ្នាំប្រព្រឹត្ដទៅចំនួន ៣ថ្ងៃ   ថ្ងៃដំបូងជាថ្ងៃ  មហាសង្រ្កាន្ដ ថ្ងៃទី២  ជាថ្ងៃ វណបត   ថ្ងៃទី៣ ជាថ្ងៃ ឡើងស័ក ។ ឯការកំណត់ខែ ថ្ងៃ ម៉ោង នាទី ដែលឆ្នាំចាស់ត្រូវផុតកំណត់ហើយដែល ទេញ្ដឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេញ្ដឆ្នាំចាស់នោះ គេអាដឹងបានយ៉ាងទៀងទាត់ ដោយអាស្រ័យក្បួនហោរាសាស្ដ្រ តាមបែបបុរាណ គឺ: ​ ក្បួនមហាសង្ក្រាន្ដនេះឯង
 ចំពោះពិធីផ្សេងៗ ក្នងឪកាសទទួលឆ្នាំថ្មី ខ្មែរយើងបានរៀបចំតាមប្រពៃណី ដូចតទៅនេះ:
      
នៅពេលមុនចូលឆ្នាំ គេនាំគ្នា​ប្រុងប្រៀបរកស្បៀងអាហារ សំអាតផ្ទះសម្បែង  កាត់សំលៀកបំពាក់ថ្មីៗជាដើម។  ថ្ងៃចូលឆ្នាំមកដល់ គេរៀបពលីការចាំទទួលទេញ្ដឆ្នាំថ្មីដែលមានជាអាទិ៏ :  ទៀន ៥   ធូប៥​   ផ្កា៥  លាជ៥  បាយសី៥ថា្នក់ ១ គូ  បាយសីបាក្ឆាម ១ គូ  សា្លធម៏ ១គូ  សា្លបារី ១ពាន ផ្កា ផ្លែឈើ។ 

  +ពិធី ៣ ថ្ងៃនៃថ្ងៃចូលឆ្នាំនោះគឺ :
     -ថ្ងៃទី១ : គេយកចង្ហាន់់ទៅប្រគេនព្រះសង្ឈនៅវត្ដ ។ ពេលល្ងាចគេនាំគ្នា​ជញ្ចូនខ្សាច់សាង វាលុកចេតិយ  នៅជុំវិញព្រះវិហាររឺជុំវិញព្រះវិហាររឺជុំវិញដើមពោធិណាមួយក្នុងវិត្ដនោះ។ នៅពេលព្រលប់គេប្រគេនភេសជ្ជះដល់ព្រះសង្ឈ និងនិមន្ដលោកចំរើនព្រះបរិត្ដ និង សំដែងធម្មទេសនា។
     -ថ្ងៃទី២ :  កូនឬចៅជូនសំលៀកបំពាក់ នំចំណី លុយកាក់ដល់អ្នកមានគុណមាន ឪពុកម្ដាយជីដូនជីតាជាដើម។ គេធ្វើទានដល់មនុស្សបំរ់អ្នកក្រីក្រឯទៀត។  ពេលរសៀល គេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយសូត្រធម៏អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មតទុកដូច ចូឡាមណីចេតិយ ហើយនិមន្ដព្រះសង្ឈប័ង្សុកូលចេតិយ បញ្ចូលមគ្គផលដល់វិញ្ញាណក្ខន្ឋបងប្អូនដែលបានស្លាប់ទៅហើយ។ 
   -ថ្ងៃទី៣ : ​  ពេលព្រឹកនិមន្ដព្រះសង្ឈឆ្លងភ្នំខ្សាច់។ ពេលល្ងាចនិមន្ដព្រះសង្ឈស្រង់ទឹក (តាមការនិយមនៃស្រុកខ្លះ) និងស្រង់ព្រះពុទ្ឋរូប។ 
     នៅក្នុងឪកាសចូលឆ្នាំថ្មីនេះ បណ្ដាជននំាគ្នាលេងល្បែងប្រជាប្រិយ កំសាន្ដជាច្រើដូចលេង  បោះអង្គុញ ទាញព្រ័ត មានរបាំត្រុដិ (ច្រើនៅបាត់ដំបង-សៀមរាប)ជាដើម។

Wednesday, March 27, 2013

ភ្លេងខ្មែរ



ភ្លេង ជាសិល្បះមួយប្រភេទដែលបង្កើតបរិយាកាសរីករាយ
សប្បាយអាចបំបាត់ការអផ្សុករឹការនឿងហត់មួយគ្រាដែរ។ ក៏ប៉ុន្ដែតែការពីរោះក្នុង ការស្ដាប់ភ្លេង ពុំមែនចេះតែពិរោះដល់ត្រចៀកគ្រប់ៗ គ្នានោះទេ ព្រោះអ្នកខ្លះនិយមស្កាប់ចេះលេងភ្លេងខ្លួនឯងផង នោះរឹតតែពីរោះស្គាល់ណាស់ទៅទៀត។
      ​នៅក្នងប្រទេសខ្មែរ​  ការប្រគំភ្លេងជាការចាំបាច់ សំរាប់ញុំាងបរិយាកាសក្នុងពិធីបុណ្យទាន និងពិធីជាទំនាមផ្សេងៗ អោយមានសភាពលន្លង់ សន្លោចរីករាយមានច្រើនប្រភេទណាស់។
    ចំពោះភ្លេងខ្មែរមាន ១០ប្រភេទគឺ :

1. ភ្លេងពិណពាទ្យ :  ត្រូវបានគេប្រើនៅក្នុង ការកំដររបាំបូរាណ ក្នុងពិធិបួងសួង( បន់ស្រន់- លាបំណន់) ក្នុងពិធីសាសនា (បុណ្យ  កថិន- ផ្កា - បំបួសនាគ- ពុទ្ឋាភិសេក ...) ជូនកាលក្នុងពិធីតំកល់សព។

2. ភ្លេងអារក្ខ  គឺជាភ្លេងមួយបែបដែលគេប្រគំឡើងក្នុងពិធីបញ្ចូលខ្មោច បិសាច  អារក្ខ អ្នកតា ។ នៅពេលមានមនុស្សឈឺ ហើយបើចង់សាកសួរខ្មោចអំពីបុព្វហេតុនៃជំងី គេលេងភ្លេងអារក្ខនេះ ដើម្បីបញ្ចូលខ្មោចលៀងខ្មោច។

3. ភ្លេងខ្មែង  :  សំរាប់ពិធីរៀបមង្គលការមានច្រើនបទណាស់ដែលគេយកមកប្រគំកំដរក្នុងកម្មវិធីនីមួយៗ ដូចជា បទហែកូនកំលោះចូលរោង - ហែកំណត់-ស៊ីស្លាថង់រង-កាត់សក់- សែនក្រុងពាលី កូនប្រុសសំពះពេលា -កូនស្រីចេញផ្ទីម -ចងដៃ -បង្វិលពពិល។ល។


4.​ ភ្លេងឆៃយ៉ាំ :  គេលេងភ្លេងឆៃយ៉ាំតែក្នុងពិធិបុណ្យដែលជាទីរីករាយ ដូចជា​ លេងកំដរបុណ្យកថិន បុណ្យផ្កា បុណ្យបំបួសនាគជាដើម។ ភ្លេងឆៃយ៉ុំាជាភ្លេងរំភើបសប្បាយហើយរស់រវើកប្លែកពីភ្លេងទៀត។

5. ភ្លេងមហោរី : ជាបទភ្លេងដែលមានលក្ខណះប្រជាប្រិយ ហើយស្រាលជាងភ្លេងពិណពាទ្យ។ វង់ភ្លេងមហោរីគេមិននិយមលេងក្នុងពិធីបុណ្យទានផ្ទាល់ទេ ប៉ុនតែអាចប្រើកំដរបរិយាកាសបានដែរ។ ជាទូទៅ គេលេងភ្លេងមហោរីកំដរល្ខោខមហោរី។

6. ភ្លេងក្លងឆ្នាក់ : ដើម្បីអោយមានបរិយាកាស ស្រងេះស្រងោច  លន្លង់លន្លោច គេលេងភ្លេងក្លង់ឆ្នាក់ក្នុងពិធិ តំកល់សព ហែសព បូជាសព។

7. ភ្លេងគងស្គរ : គេប្រើភ្លេងនេះនៅពេលមានមនុស្សស្លាប់និងនៅពេលធ្វើមុណ្យលើកខ្មោចតែប៉ុណ្ណោះ។

8. ភ្លេងស្គរយោល : គេប្រើសំរាប់កំដរពិធិបុណ្យខ្មោច និង កំដរល្បែងប្រដាល់ដោយសេរី។

9. ភ្លេងប៉ីកែវ : ភ្លេងប៉ីកែវ គឺជាភ្លេងមួយបែបស្ថិតនៅក្នុងវង់ភ្លេងព្រះរាជទ្រព្យ។ ភ្លេងប៉ីកែវនេះគេប្រើលេងនៅពេលចាក់ទឹកដូងថ្វាយព្រះបិដរ ( សែនដូនតា) នៅក្នុងព្រះរាជវាំង។

ការទស្សន៏ទាយ


អំពីរស់ជាតិ
  • យើងអាចធ្វើការទស្សនាយអំពីចរិត
  • មនុស្សបានតាមរយះរសជាតិទំាងបួនដែល ព្រោះនេះក៏គឺជំនឿដែលយើងអាចសំគាល់
  • ទៅលើចរិតពីធម្មជាតិរបស់មនុស្សបាន។
  ​    មនុស្សដែលចូលចិត្ដ រសជាតិ ផ្អែម : ជាមនុស្សដែលចូលចិត្ដពាក្យសំដីផ្អែមល្ហែមមិនអោយគេប្រើពាក្យសំដីធំៗដាក់ខ្លួនឡើយ។  មនុស្សនេះគឹជាមនុស្សស៊ីជោរច្រើន។
      + មនុស្សដែលចូលចិត្ដ រសជាតិ ហិរ: គឺជាមនុស្សដែលមានចរិតឆេវឆាវឆាប់ខឹង តែជាមនុស្សដែលមានការអត់ធ្មត់ព្យាយាមខ្ពស់បំផុត។ មនុស្សនេះគឺជាមនុស្សក្បាលរឹង។
      +   មនុស្សដែលចូលចិត្ដរស​ជាតិ ល្វីង និង ជូរ: គឺជាមនុស្សដែលមានចរិតលក្ខណះសុភាពរាបសារ និង មានការតស៊ូ​ ជំនះរាល់អ្វីៗដែលខ្លួនចង់ធ្វើអោយបានទោះជាលំបាកក្ដី។ មនុស្សនេះគឺជាមនុស្សដែលចេះយល់គំនិតអ្នកដទៃ គឺមិនអត្ដនោមត័។
    ​​​  +  មនុស្សដែលចូលចិត្ដរសជាតិ ប្រៃ: គឺជាមនុស្សដែលមិនយល់ពីអ្នកដទៃយល់តែគំនិតខ្លួនជាធំ មិនចេះចុះចាញ់អ្នកណាងាយៗឡើយ។