មាន់គឺជាសត្វងាយស្រួលរកទិញនិងងាស្រួលផ្លាស់ប្ដូរទីកន្លែង ហើយមានលក្ខណះជ្រើសរើសផ្សេងៗគ្នាក្នុងការចាប់ផ្ដើមចិញ្ចឹម។
១: កូនមាន់អាយុ១ថ្ងៃ
នេះគឺជាវិធីសាស្រ្ដមួយ យ៉ាងសាមញ្ញ បំផុតនៃការចាប់ផ្ដើមចិញ្ចឹមឬជ្រើសរើសពូជបក្សី។
គុណសម្បត្ដិកូនមាន់អាយុមួយថ្ងៃ
ត្រូវបានចិញ្ចឹមដោយខ្លួនឯងនូវសារធាតុអាហារជាតិក្រហមរបស់វាក្នុងរយះពេល
២ ឬ៣ ថ្ងៃដូច្នេះត្រូវការ ចំណីឬទឹកក្នុងកំឡុងពេលដឹកជញ្ជូនយកទៅកន្លែងថ្មីទេ។
គុណវិបត្ដិ ក្នុងរយះពេលដឹកនាំកូនមាន់យកទៅ
កន្លែងថ្មីវាអាចមានគ្រោះថ្នាក់ខ្លះដែរដូចជាការថប់ខ្យល់ដែលបណ្ដាលមកពីធាតុអាកាសក្ដៅពេក
ឬត្រជាក់ពេក។
ថ្វីត្បិតតែកូនមាន់ត្រូវការកំដៅច្រើនជាងមនុស្សក៏ដោយក៏កូនមានើមួយក្រុមចំនួន ២៥ ក្បាលបង្កើតបាននូវកំដៅគ្រប់គ្រាន់និងមានសុវត្ថិភាពនៅក្នុងប្រអប់សម្រាប់ដឹកជញ្ជូន
បើសិនជាប្រអប់នោះត្រូវបានចោះអោយមានរន្ឋដើម្បីអោយមានខ្យល់ចេញចូលបានល្អហើយ សីតុណ្ហភាពបន្ទាប់ត្រូវបានថែរក្សាបានជាមធ្សម។
ក្នុងការផ្ដល់ចំណីនិងទឹកគេចាំបាច់ត្រូវផ្ដល់បើសិនជាគេមានការពន្យាពេលក្នុងការដឹកកូនមាន់លើសពី២
ទៅ ៣ ថ្ងៃ។
២: ការទិញស៊ុតមកភ្ញាស់
គេត្រូវទិញស៊ុតពីកន្លែងបង្កាត់ពូជល្អៗហើយត្រូវរកមធ្យោបាយភ្ញាស់យ៉ាងណាអោយបានល្អប្រសើរ
ម៉្យាងវិញទៀតដែលទិញមកត្រូវវេចខ្ចប់អោយបានល្អពីព្រោះពងមាន់ងាយបែកជាទីបំផុត ធាតុអាកាសប្រែប្រូលមិនចោទជាបញ្ហាដូចកូនមាន់ទេ។ពងមាន់ដែលទិញបានហើយត្រូវយកមកភ្ញាស់ភ្លាមៗកុំទុករហូតដល់រយះពេល១អាទិត្យអោយសោះទោះបីសីតុណ្ហភាពត្រូវបានថែរក្សា
១០អង្សារសេជាមធ្យមក៏ដោយ។
-
ការភ្ញាស់តាមរបៀបធម្មជាតិ : គឺជាការភ្ញាស់ដោយការក្រាបពងទាមទារអោយមានមេក្រាបដូចជា
មាន់ មាន់ទា ទាឬបក្សីដ៏ទៃៗទៀត។ ថ្វីត្បិតតែមេមាន់មួយក្រាបពងបានត្រឹមតែពី ១២ ទៅ១៤ ក៏ដោយជួនកាលមានបក្សីមួយចំនួនទៀតអាចភ្ញាស់បានច្រើនជាងនេះដែរ។
-
ការភ្ញាស់តាមបែបសិប្បនិម្មិត្ដ
ដើម្បីភ្ញាស់កូនមាន់អោយបានច្រើនតម្រូវអោយប្រើប្រាស់ប្រដាប់ភ្ញាស់តាមរបៀបបច្ចេកទេសដើម្បីរៀបចំតាមបែបសិប្បនិម្មិត្ដ។
ការទទួលបានជោកជ័យនូវវិធីនេះអាស្រ័យទាំងស្រុងទៅលើភាពស្ទាត់ជំបើនាញនិងការថែរក្សារបស់អ្នកដំណើរការភ្ញាស់។
បើសិនជាំពងភ្ញាស់នាំមកពីកន្លែងមិនមានជំងីគេត្រូវប្រយ័ត្នដោយការពារវាកុំដាក់លាយឡំជាមួយពងដទៃទៀតអោយសោះ។
អត្រាភាគរយនៃការភ្ញាស់បានល្អគឺអាស្រ័យទៅលើភាពដែលអាចនឹងញាស់របស់ពង ការផ្ដល់ចំនីដល់មេ
លក្ខណះរបស់ពង លក្ខណះកកើតជីវិតនៃពង គឺកើតឡើងដោយសមាសភាពពូជ មេបា រយះពេលទុកពង និង សីតុណ្ហភាព
មុនពេលភា្ញស់មុនពេលភ្ញាស់។
នៅមានវគ្គបន្ដ
0 comments:
Post a Comment