កម្មកររោងចក្រកម្ពុជាដឹកនាំធ្វើកូដកម្មគំរាមគំហែងការស្រេកឃ្លាន
យ៉ាងហោចណាស់កម្មករ 700 នាក់នៃក្រុមហ៊ុន ឃីងឡែន ហ្គាមិន( kingsland Garment) នៅភ្នំពេញមានគំរោងដឹកនាំ ធ្វើកូដកម្មគំរាមគំហែងការស្រេកឃា្លនដើម្បីទាមទារសំណងពីនយោជករបស់ពួកគេដូច្នេះកម្មករទាំងអស់
ទាមទារអោយរាជ្យរដ្ឋភិបាល និង អ្នកទិញផលិតផលទាំងជួយដោះស្រាយបញ្ហារបស់ពួកគេ។ រោងចក្រ ឃីងឡែន ហ្គាមិន (kimgsland Garment) បានបិទទ្វារ ដោយមិនបានប្រកាសប្រាប់ដល់កម្មករសោះ កាលពីខែ ធ្នូ 2012 កន្លងទៅនេះ។
កម្មកររោងចក្រម្នាក់បាននិយាយថា: "ខ្ញុំបានធ្វើការនៅទីនេះអស់រយះពេល 10 ឆ្នាំហើយប៉ុន្ដែនយោជកនៃរោងចក្រនេះមិនដែលចំណាយ សំណងមកអោយពួកយើងវិញឡើង"។ ដូចនេះថ្ងៃនេះយើងទាមទារសំណងមកវិញ ហើយកំពុងរងចាំលុយសំរាប់ការចំនាយ ទៅលើ ម្ហូបអាហារ , ភ្លើង, ទឹក ហើយសំរាប់អោយកូនៗទៅសាលារៀន។ គាត់បានបន្ថែមទៀតថា: "គាត់សង្ឈឹមថារាជរដ្ឋាភិបាន និង អ្នកទិញផលិតផលទាំងអស់ចូលរួមជួយដោះស្រាយបញ្ហារបស់ពួកយើងនាពេលឆាប់ៗនេះ"។
កម្មករម្នាក់បាននិយាយថា: ថ្ងៃនេះអ្នកទិញ Walmart និង H&M , កម្មករ , ហើយកម្មករឯទៀតកំពុងជួបដោះស្រាយបញ្ហា។
រោងចក្រ ឃីងឡែន ហ្គាមិន( kingsland Garment នៅកម្ពុជា) មានទីតាំងស្ថិតនៅភ្នំពេញ ហើយជារោងចក្រមួយដែលផលិតសំល្លៀកបំពាក់ដូចជា: សំល្លៀកបំពាក់ដេកយប់ , អាវយឺតចាក់, និង សំល្លៀកបំពាក់ វីគីនី ជាដើម។ កម្មករម្នាក់បាននិយាយថា: រោងចក្រ ឃីងស្លែនផ្ទាល់មានអ្នកធ្វើវិនិយោគទន់មកពី ហុងកុង( Hong Kong)។
កាលពីឆ្នាំមុន, ប្រទេសកម្ពុជាបាននាំចេញផលិតផល សំល្លៀកបំពាក់ និង ស្បែកជើង ទៅកាន់ទីផ្សារនៅក្នុងប្រទេស អឺរ៉ុប , សហរដ្ឋអាមេរិច, ជប៉ុន , កូរ៉េខាងត្បូង , ហើយនឹង កាណាដា។ សំល្លៀកបំពាក់ ហើយនឹងការត្បាយអំបោះ គឺជាផ្នែកមួយដែលបានផ្ដល់ការងារដល់កម្មករ 400,000 នាក់ ហើយភាគច្រើននៃពួកគេគឺជាស្ដ្រី ដែលមកពី ស្រុកស្រែចំការ ហើយវាក៏ជាមួយភាគបួននៃការរីកលូតលាស់នៃគ្រឹះសេដ្ឋកិច្ចនៃព្រះរាជាណាចក្របន្ទាប់ពី កសិកម្ម , ទេសចរណ៏ និង សំនង់។
0 comments:
Post a Comment