ជីវិតគឺជាការតស៊ូ ជីវិតគឺជាការតស៊ូ

មានជីវិតត្រូវមានសង្ឈឹម បើយើងចេះតស៊ូព្យាយាម​​ ចេះ អត់ធ្មត់ នឹងធ្វើអោយជីវិតរបស់ទទួលបានជោគជ័យ។

ការសិក្សាគឺជាទ្រព្យនៃជីវិត

មនុស្សដែលមានកំលាំងមាំមួនមិនប្រាកដថាជាមនុស្សខ្លាំងនោះទេ តែផ្ទុយទៅវិញ មនុស្សដែលខ្លាំងគឺជាមនុស្សដែលមានវិជ្ជានៅក្នុងខ្លួន​។

បរិសា្ថនស្អាត​ អនាម័យល្អ​ ធ្វើអោយជីវិតស្រស់បំព្រង

ការចេះស្រលាញ់បរិស្ថាន រមេងទទួលបាននូវ សុខភាពល្អ ធម្មជាតិស្រស់បំព្រង ប្រទេសជាតិរីកចំរើន ជីវិតរុងរឿង។

ព្រៃឈើជាជីវិត មនុស្ស សត្វ

ភាពស្រស់ស្អាតបំផុតនៃពិភពលោក និង អាចទាក់ទាញអារម្មណ៏របស់យើងរាល់គ្នា គឺ ព្រៃឈើ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួម ថែរក្សា​ ការពារ កុំអោយបាត់បង់វាអោយសោះ។

ការចេះរួបរួមគ្នា ធ្វើអោយប្រទេសជាតិរីកចម្រើន

នៅក្នុង សង្គមគ្រួសារមួយ ក៏ដូចជាប្រទេស​ជាតិមួយ ប្រសិនមានសុទ្ធតែអ្នកចេះដឹង គ្មានអំពើហិង្សាផ្សេងៗ នោះប្រទេសជាតិពិតជាមានភាពរីកចម្រើនមែន។

Friday, November 29, 2013

ការចូលរួមសំអាតទីក្រុងកែប

កាលពីថ្ងៃ សៅរ៍  ទី 30 ខែ វិច្ឆិកា ឆ្នាំ  2013 នៅទីក្រុងកែបបានប្រារព្ឋកម្មវិធីមួយដើម្បីជួយសំអាតក្រុងកែប ក្រោមប្រធានបទ  "ការសំអាតផ្ទះរបស់យើង" ។ ដោយកម្មវិធីនេះដែរបានចាប់ផ្ដើមចាប់ពីម៉ោង 7:00 នាទី រហូតដល់ ម៉ោង 11:00 នាទី។

ក្នងកម្មវិធីនេះមានការចូលរួមជាអធិបតេយ្យភាពរបស់លោក ឯកឧត្ដម កែន សត្ថា ដែលជាអភិបាលខេត្ដកែប មន្ដ្រី​គ្រប់ជាន់ថ្នាក់  សិស្សានុសិស្សនៃវិទ្យាល័យ ចរិយាវង្ស អនុវិទ្យាសង្គមរាស្រ្ដនិយម ព្រមទាំងនិស្សិននៃសាលាបច្ចេកទេសដុនបូស្កូខេត្ដកែប។


កម្មវិធីនៃការសំអាតនេះដែរ​ក៏មានគោលដៅនៃការធ្វើការសំអាតមានបីកន្លែងសំខាន់គឺ
​    - ចំនុចទី ១ ចាប់ពីដងផ្លូវជាតិលេខ៣​ នៃសាលាវិទ្យាល័យចរិយាវង្ស
    - ចំនុចទី ២ ចាប់ពីសាលាចំការដូង
    - ចំនុចទី ៣ ចាប់ពីដងផ្លូវសេះស រហូតមកដល់ឆ្នេរកែបក្នុងការសំអាតនេះផងដែរមានអ្នកចូលរូមចំនួន 45000 នាក់។
 
ក្រោយពីធ្វើការសំអាតរួចរាល់ហើយ លោក ឯកឧត្ដម បានធ្វើការសំនេះសំនាលជាមួយសិស្សានុសិស្ស សិស្សនិស្សិតទាំងអស់ ដោយលោកមានប្រសាសន៏ថា យើងទាំងអស់គ្នាត្រូវចូលរួមសំអាតទីក្រុងរបស់យើងដើម្យី អោយទីក្រុងរបស់យើងបានក្លាយដូចពាក្យដែលពិភពលោកគេកំពុងតែប្រើវានោះគឺ "Blue sea green city"។

​ លោកអភិបាលក៏បានបន្ដទៀតថា :  មិនត្រឹមតែនោក្នុងទីក្រុងកែបរបស់យើងប៉ុណ្ណោះទេដែលបានអនុវត្ដន៍នៅ​ពាក្យស្លាកមួយឃ្លានេះ គឺនៅទូទាំងពិភពលោកដែលបាន ប្រើប្រាស់នៅប្រធានបទនេះ។ លោកបាននិយាយទៀតថា ប្រសិនជាយើងមិនចេះគិតគូ​អំពីបរិស្ថានរបស់យើងទេនោះ ប្រទេសរបស់យើងនឹងមានផលប៉ះពាល់ជាច្រើន ដូចនេះយើងត្រូវចេះថែរក្សាសុខភាព ដោយចេះសំអាចបរិស្ថានជុំវិញខ្លួនរបស់យើង។

ជាចុងក្រោយលោកអភិបាល ក៏បានថ្លែងអំរណគុណ ជាខ្លាំងដល់សិស្សានុសិស្សព្រមទំាង និសិ្សតទាំងអស់ដែលបានចូលរួមនៅក្នុងកម្មវិធី "សំអាតផ្ទះរបស់យើង" ដើម្បីចូលរួមអបអរដល់ថ្ងៃ មុណ្យសមុទ្រដែលខិតជិតមកដល់ហើយនេះ។​

ហើយលោកក៏មានប្រសាសន៏ថែមទៀតថា ទីក្រុងសំអាត ទាល់តែយើងរួបរួមគ្នាទំាងអស់គ្នា តែប្រសិនជាយើងមិនមានការយល់ដឹងនោះទេសកម្មភាពនោះនឹងកើតមានឡើងដដែល។ ហើយជាពិសេសទៅទៀតនោះដែរ លោកអភិបាលក៏បា​នផ្ដាំផ្ងើរដល់យុវជនយុវនារីទាំងអស់ សូមជៀសអោយឆ្ងាយពីគ្រឿងញៀនទំាងអស់គ្នា ហើយត្រូវខិតខំសិក្សារៀនសូត្រដើម្បីជួយអភិវឌ្ឍន៍ប្រជាតិរបស់យើង។





Tuesday, November 26, 2013

ការផ្សាយខាងក្រៅនៃកម្មវិធីសន្ទនាមតិ "អភិវឌ្ឍន៏មូលដ្ឋាន"

កាលពីថ្ងៃ អង្គារ ទី 26 ខែ ​វិច្ឆិកា ឆ្នាំ 2013  ស្ថានីយន៏ប៉ុស្ដិ៍វិទ្យុជាតិ 9 មករា FM 99.70 MHz បានបើកកម្មវិធីមួយដែលធ្វើការផ្សាយខាងក្រៅនៃកម្មវិធីសន្ទនាមតិ"អភិវឌ្ឈន៏មូលដ្ឋាន"

ក្រោយប្រធានបទពីរ គឺ "ការកសាងផ្លូវឆ្លងកាត់ឃុំស្វាយទងខាងជើង និងឃុំស្វាយទងខាងត្បូង និង សារសំខាន់នៃវេទិកាសាធារាណះ"​​។ កម្មវិធីនេះដែលបានចាប់ផ្ដើមពីម៉ោង 8:30 នាទីពេលព្រឹក ដល់ម៉ោង 11:30 នាទី ថ្ងៃត្រង់។

ដោយក្នុងកម្មវិធីនោះដែលក៏មានការចូលរួមពីំ លោកអភិបាលស្រុក កំពង់ត្រាច អ៊ំ ស៊ីណា, លោកមេភូមិស្វាយទងខាងជើង  លោកមេភូមិស្វាយទងខាងត្បូង​  ដែលវាយឃ្មីននៅក្នុងកម្មវីធី លោកមេភូមិ អូរឈើទាលរាំ អ​​ង្គការលីកាដូ  សិស្សានុសិស្សនៃអនុវិទ្យា ភ្នំក្រង៉ាម ប្រជាពលរដ្ឋទាំងពីរភូមិ​ ព្រមទាំំងនិស្សិតនៃ សាលាបច្ចេកទេសដុនបូស្កូ ខេត្ដកែប

ក្នុងនោះដែរ លោក អោប សំណា​​ដែលជាប្រធានមន្ទីស្ថានីយ៍វិទ្យុជាតិក៏បានឡើង​មានចំនាប់អារម្មណ៍​​ចំពោះអង្គពិធីទាំងមូល​​ថា  ស្ថានីយន៍វិទ្យុរបស់បានបង្កើតតាំងពីឆ្នាំ 2008 ហើយប្រធានបទដែលស្ថានីយន៍វិទ្យុជាតិរបស់យើងបានបង្កើតតំាងពីឆ្នាំ 2008 មកដល់ពេលនេះគឺមានចំនួន 377 ប្រធានបទ ដែលមាននៅតាមភូមិជាំច្រើន។

លោកក៏មានបន្ដទៀតថា៖កម្មវិធីនេះបង្កើតឡើងដើម្បីជួយដល់ប្រជាពលរដ្ឋដែលមានការជួបផលលំបាកនៅក្នុងភូមិឃុំរបស់ពួកគាត់ ព្រមទាំងអាចធ្វើអោយប្រជាពលរដ្ឋមានភាពក្លាហានក្នុងការបញ្ចេញមតិ។

ព្រមគ្នានោះដែរប្រជាពលរដ្ឋទាំងពីរឃុំមានការចាប់អារម្មណ៍ជាខ្លាំងចំពោះកម្មវិធីនេះ ព្រមទំាងមានសំនូរជាច្រើនបានចោទសួរទៅកាន់វាយឃ្មីន។ កម្មវិធីនេះផងដែរក៏បានបញ្ចប់យ៉ាងរលូន ដោយលោកវាយឃ្មីនបានបកស្រាយបានយ៉ាងក្បោះក្បាយ ហើយជាចុងក្រោយ លោកប្រធានមន្ទីស្ថាន៏យន៍វិទ្យុជាតិ បានថ្លែងអំរណរគុណជាខ្លាំងចំពោះ លោកអភិបាល ស្រុកកំពង់ត្រាច លោកមេឃុំទាងពីរឃុំ ប្រជាពលរដ្ឋទាំងអស់ សិស្សានុសិស្ស ព្រមទាំងនិស្សិតទំាងអស់ដេលបានចូលរួមក្នុងកម្មវិធីនេះ។


Friday, November 15, 2013

ការទទួលសញ្ញាបត្រ័នៃការបញ្ចប់វគ្គសិក្សារបស់សិស្សនិស្សិតនៃសាលាដុនបូស្កូខេត្ដកែប

កាលពី​ថ្ងៃ ព្រហស្បតិ៍ ទី 14 ខែ វិច្ឆិកា  ឆ្នាំ  2013 នៅសាលាដុនបូស្កូ ខេត្ដកែប បានប្រារព្ឋពិធីចែកសញ្ញាបត្រ័ជូនដល់និស្សិតទាំងអស់ដែលបាន​បញ្ចាប់វគ្គសិក្សាផ្នែក Radion (វិទ្យុ) ដែលបាន​សិក្សារយះពេល 6 សប្ដាហ៍ដោយមានការបង្រៀនពី លោកគ្រូមកពី​ប្រទេសអាឡឺម៉ង់ ដែលមានបទពិសោធន៏ធ្វើការច្រើនឆ្នំា។

ហើយក្នុងរយះពេលសិក្សានោះផងដែរ ក៏មានការចូលរួមពី និស្សិតនៃសាលាដុនបូស្កូខេត្ដកែប​​​  ព្រមទាំង  និស្សិតនៃសាលាដុនបូស្កូខេត្ដ ព្រះសីហនុ។

ក្នុងការធ្វើកម្មសិក្សានេះផងដែរ និស្សិតមា្នក់ៗទទួលបាន​នូវបទពិសោធន៏ជាច្រើន ព្រមទាំងមានការពិភាក្សាគ្នាជាច្រើន ព្រមទំាងបានចុះធ្វើទស្សនះកិច្ចនៅឯ ស្ថានីយន៍ប៉ុស្ដិ៍វិទ្យា 9 មករាផងដែរ។

​                      នៅចុងបញ្ចប់នៃការចែកសញ្ញាបត្រ័នេះដែរ លោកគ្រូ ក៏បានបញ្ជាក់ប្រាប់ដល់និស្សិតគ្រប់រូបទាំងអស់អោយខិតខំសិក្សារៀនសូត្រដើម្បីអោយយើងអាចទទួលបាននៅជំនាយមួយយ៉ាងល្អនៅថ្ងៃអនាគត។


Tuesday, November 5, 2013

ការចុះធ្វើទស្សនះកិច្ចរបស់និស្សិតនៃសាលាដុនបូស្កូខេត្ដកែប

កាលពីថ្ងៃ អង្គារ ទី​ 05 ខែ វិច្ឆិកា ឆ្នាំ 2013 ព្រឹកមិញនេះ​និស្សិតនៃសាលាបច្ចេកទេសដុនបូស្កូខេត្ដកែបបានចុះធ្វើទស្សនះកិច្ចនៅស្ថានីយន៍វិទ្យាជាតិ FM 99.70 MHz ខេត្ដកំពត។







ដោយពេលធ្វើទស្សនះកិច្ចនោះដែរ និស្សិតទាំងអស់បានសាកសូរពត៏មានជាច្រើនដែលពាក់ពន្ឋ័ទៅនឹងការងារនៅក្នុងស្ថានីយន៍វិទ្យុ ព្រមទាំងធ្វើបទសំភាសន៍ជាមួយអ្នកគ្រប់គ្រងផ្ទាល់នៃស្ថានីយន៍វិទ្យុ​ 9 មករា ខេត្ដកំពត។

ក្នុងនោះផងដែរក៏មានការចូលរួមពី លោកគ្រួ WOLFGAMG BAIIEINFEIND និង លោកគ្រួ MICHAEL ដែលជាគ្រូស្មគ្រ័ចិត្ដមកពីប្រទេស អាឡឺ្មម៉ង់  ព្រមទាំង លោកគ្រូនៃសាលាដុនបូស្កូខេត្ដកែប។

សកម្មភាពចុះធ្វើទស្សនះកិច្ចនេះចាប់ផ្ដើមពីម៉ោង 8:00 ដល់ម៉ោង 11:00​ ពេលព្រឹក។ នៅក្នុងពេលធ្វើការសំភាសន៍នោះដែរ​    អ្នកធ្វើការនៅក្នុងស្ថានីយន៍ទំាងមូល មានភាពរួសរាយរាក់ទាក់ជាខ្លាំង ហើយ ពួកគាត់ទាំងអស់បានរៀបរាប់បានយ៉ាងល្អ ដើម្បីផ្ដល់នៅបទពិសោធន៏ ព្រមទាំងពត័មានជាច្រើនមកដល់និស្សិតនៃសាលាបច្ចេកទេសដុនបូស្កូខេត្ដកែបទាំងអស់។

ជាចុងក្រោយអ្នកគ្រប់គ្រងនៃស្ថានីយន៍វិទ្យុជាតិ 9 មករា បានផ្ដល់នូវកិច្ចសំភាសន៏ជាច្រើន ហើយលោកក៏បានជួនពរដល់និស្សិតទាំងអស់អោយទទួលបាននៅភាពជោគជ័យនៅក្នុងការសិក្សា។








Friday, November 1, 2013

ការសម្ភោធន៍អគារស្នាក់របស់លោកពុករួរ និងការបើកអាងទឺកអោយប្រើប្រាស់ជាផ្លូវការ

ការពីថ្ងៃទី 31 ខែ​ តុលា ឆ្នាំ 2013 ថ្មីៗនេះសាលាបច្ចេកទេសដុនបូស្កូខេត្ដកែបបានប្រារព្ឋពិធីសម្ភោធន៍ អគារស្នាក់លោកពុករួរ និង​ ការបើកអាងទឹកអោយប្រើប្រាស់​​ ជាស្ថាពរ។ នៅក្នុងនោះដែរក៏មានការចូលរួមរបស់លោក អភិបាល ភូមិភាគភ្នំពេញ គឺ លោក ជ្មីតអ៊ីស៊្លែរ អូលីវីយេ ជាគណអធិបតិ ,​លោក ពុក ចនវីសឺជាប្រធានគ្រប់គ្រង ដុនបូស្កូកម្ពុជា លោកពុក លី សំណាង ជាអ្នកគ្រប់គ្រងសាលាដុនបូស្កូ ខេត្ដកែបទាំងមូល លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សនិស្សិត នៃសាលាដុនបូស្កូទាំងអស់។
   លោកអភិបាលក៏មានប្រសាសន៍បន្ថែមទៀតថា:  សាលាដុនបូស្កូខេត្ដកែបនេះដំបូង គឹមានតែអគារ ហានត្រាន តែមួយប៉ុណ្ណោះ តែដល់ពេលបច្ចុប្បន្ននេះសាលាគឹមានការរីកចំរើនជាច្រើន និងមានចំនួន កូនសិស្សជាច្រើន បានមកចូលសិក្សា​ផងដែរ។ជាចុងបញ្ចាប់ លោកក៏បាន ផ្ដាំផ្ងើរដល់និស្សិតទាំងអស់អោយខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហើយនៅចុងបញ្ចាប់នៅកម្មវិធី សាលាក៏មានការចែកជូនរង្វាន់ដល់ លោកគ្រូ អ្នកគ្រូ ព្រមទាំងនិស្សិតទាំងអស់ ដោយក្នុងមួយនាក់ទទួលបាន នៅសៀវភៅពីរក្បាល និងប៊ិចពិរដើម និងមានការប្រកួតកីឡារបស់និស្សិតនៃសាលាដុនបូស្កូខេត្ដកែប។