ការពីថ្ងៃទី 31 ខែ តុលា ឆ្នាំ 2013 ថ្មីៗនេះសាលាបច្ចេកទេសដុនបូស្កូខេត្ដកែបបានប្រារព្ឋពិធីសម្ភោធន៍ អគារស្នាក់លោកពុករួរ និង ការបើកអាងទឹកអោយប្រើប្រាស់ ជាស្ថាពរ។ នៅក្នុងនោះដែរក៏មានការចូលរួមរបស់លោក អភិបាល ភូមិភាគភ្នំពេញ គឺ លោក ជ្មីតអ៊ីស៊្លែរ អូលីវីយេ ជាគណអធិបតិ ,លោក ពុក ចនវីសឺជាប្រធានគ្រប់គ្រង ដុនបូស្កូកម្ពុជា លោកពុក លី សំណាង ជាអ្នកគ្រប់គ្រងសាលាដុនបូស្កូ ខេត្ដកែបទាំងមូល លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សនិស្សិត នៃសាលាដុនបូស្កូទាំងអស់។
លោកអភិបាលក៏មានប្រសាសន៍បន្ថែមទៀតថា: សាលាដុនបូស្កូខេត្ដកែបនេះដំបូង គឹមានតែអគារ ហានត្រាន តែមួយប៉ុណ្ណោះ តែដល់ពេលបច្ចុប្បន្ននេះសាលាគឹមានការរីកចំរើនជាច្រើន និងមានចំនួន កូនសិស្សជាច្រើន បានមកចូលសិក្សាផងដែរ។ជាចុងបញ្ចាប់ លោកក៏បាន ផ្ដាំផ្ងើរដល់និស្សិតទាំងអស់អោយខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហើយនៅចុងបញ្ចាប់នៅកម្មវិធី សាលាក៏មានការចែកជូនរង្វាន់ដល់ លោកគ្រូ អ្នកគ្រូ ព្រមទាំងនិស្សិតទាំងអស់ ដោយក្នុងមួយនាក់ទទួលបាន នៅសៀវភៅពីរក្បាល និងប៊ិចពិរដើម និងមានការប្រកួតកីឡារបស់និស្សិតនៃសាលាដុនបូស្កូខេត្ដកែប។
Friday, November 1, 2013
ការសម្ភោធន៍អគារស្នាក់របស់លោកពុករួរ និងការបើកអាងទឺកអោយប្រើប្រាស់ជាផ្លូវការ
4:24 AM
No comments
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment