របាំគីជាសិល្បះមួយប្រភេទដែលប្រជាជនខ្មែរនិយមចូលចិត្ដ
ក្រោយពីរដូវច្រូតកាត់រួចរាល់ហើយនោះ។
របាំមានច្រើនប្រភេទដែលធ្វើអោយអាម្មរណ៏អ្នកទស្សនា
ដក់ចិត្ដជាប់ក្នុងផ្នត់គំនិតជាដរា
ហើយរបាំនេះមិនចេះសាបសូន្យឡើយ
ទោះបីប្រទេសជាតិមានការអភិវឌ្ឈក៏ដោយ ព្រោះ វាជាគឺជាផ្នែកមួយនៃសិល្បះជាតិខ្មែរតាំងពីបុរាណ និងភាគច្រើនត្រូវបានគេប្រើទៅតាមពិធីបុណ្យនីមួយៗ។
របាំមានច្រើនប្រភេទដូចជា :
+របាំត្រុដិ របាំនេះជារបាំប្រជាប្រិយមួយបែបដែលគេនិយមលេងតែក្នុងពេលចូលឆ្នាំខ្មែរ ដើម្បីផ្ដាច់ឆ្នាំចាស់ចូលឆ្នាំថ្មី និងដើម្បីប្រសិទ្ឋសព្ទសាធុការពរជូនដល់អ្នកស្រុកក្នុងក្នុងឪកាសចូលឆ្នាំថ្មីនោះផង។ ដូចច្នេះនៅពេលចូលឆ្នាំ គេតែងលេងរបាំនេះដើម្បីកំចាត់ចង្រៃឧបទ្រពផង ថ្វាយព្រះអាទិត្យផង ដើម្បីអង្វរករសុំភ្លៀងអោយស្រេចតំាងពីរដើមឆ្នាំ ពេលចូលឆ្នាំដូចនេះដែរ។
+របាំស្នែងទន្សាង : គេលេងនៅក្នុងវាំងតែក្នុងព្រះរាជពិធីបុណ្យចូលឆ្នាំ ហើយ របាំនេះដែរមានដើមកំណើតមកពីជនជាតិព័រ សំរាប់លេងនៅពេលប្រកបពិធិអ្វីមួយយកលំនាំតាមរបរគ្នាគេជាអ្នកប្រមាញ់។
+របាំគោះអង្រែ : កាលពីសម័យដើម គេនិយមលេងរបាំនេះសឹងតែគ្រប់ភូមិស្រុក។ ប៉ុនតែមកដល់សព្វថ្ងៃនេះ នៅសេសសល់បន្ដិចបន្ដួចតែកន្លែងណាដែលមានអ្នកចង់ថែរក្សាទុកនូវប្រពៃណីនេះ ឬ កន្លែងណាដែលឆ្ងាយពីទំនាក់ទំនងជាមួយអរិយធម៏បរទេស ដូចជាសំរោងចុងកាល់ ជាំក្សាន្ដជាដើម។
+របាំយីកេ : របាំនេះមានទំាងពីយូរយាងណាស់មកហើយ ហើយគច្រើនលេងរបាំនេះ នៅពេលបុណ្យទាន ឬ នៅពេលលំហែពីកិច្ចការស្រែចំការ។
+របាំឆៃយ៉ាំ : គេនិយមលេងញឹកញាប់ណាស់ក្នុងពិធីបុណ្យទានដូចជា បុណ្យផ្កា កថិន បំបួសនាគ ជាដើម ។ របាំឆៃយ៉ាំធ្វើអោយបរិយាកាសបុណ្យមានសភាពអឹកធឹកណាស់ ព្រោះ ចង្វាក់ភ្លេងនៃរបាំនេះមានសន្ទុះហឹកហាក់ ស្របតាមកាយវិការលោតចុះ លោតឡើង ញាក់មុខ ញាក់ខ្លួន ក្រមាច់ក្រមើម គួរអោយអ្នកស្ដាប់ រឺ អ្នកមើលរីករាយចិត្ដជាខ្លាំង។
+ របាំរាំវង់: គេនិយមលេងរបាំនេះ នៅពេលបុណ្យចូលឆ្នាំ ក្នុងពិធីជប់លៀង ក្នុងឪកាស អាពាហ៏ពិពាហ៏ រឺ ក្នុងពិធីបុណ្យទានក្នុងគ្រួសារដែរ។
+របាំក្ងោក : ជារបាំប្រជាប្រិយមួយបែប ដែលគេប្រទះឃើញ ជាពិសេសនៅតំបន់ប៉ៃលិន ។ របាំនេះគេនិយមលេងនៅពេលចូលឆ្នាំ និងដើម្បីអោយបណ្ដាជនមើលកំសាន្ដ។
+របាំតន្ដី : របាំតន្ដីនេះថាជារបាំព្រះរាជទ្រព្យ ព្រោះជារបាំរបស់ស្ដេច ហើយ គេនិយមលេងតែក្នុងវាំងស្ដេច ដូចជាលេងនៅពេលបួងសួង លេងថ្វាយអាទិទេព និង ថ្វាយវិញ្ញាណក្ខន្ឋស្ដេច ដែលបានចូលទិវង្គត់ហើយ។
Thursday, March 28, 2013
របាំប្រពៃណី
5:46 AM
No comments
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment