ជីវិតគឺជាការតស៊ូ ជីវិតគឺជាការតស៊ូ

មានជីវិតត្រូវមានសង្ឈឹម បើយើងចេះតស៊ូព្យាយាម​​ ចេះ អត់ធ្មត់ នឹងធ្វើអោយជីវិតរបស់ទទួលបានជោគជ័យ។

ការសិក្សាគឺជាទ្រព្យនៃជីវិត

មនុស្សដែលមានកំលាំងមាំមួនមិនប្រាកដថាជាមនុស្សខ្លាំងនោះទេ តែផ្ទុយទៅវិញ មនុស្សដែលខ្លាំងគឺជាមនុស្សដែលមានវិជ្ជានៅក្នុងខ្លួន​។

បរិសា្ថនស្អាត​ អនាម័យល្អ​ ធ្វើអោយជីវិតស្រស់បំព្រង

ការចេះស្រលាញ់បរិស្ថាន រមេងទទួលបាននូវ សុខភាពល្អ ធម្មជាតិស្រស់បំព្រង ប្រទេសជាតិរីកចំរើន ជីវិតរុងរឿង។

ព្រៃឈើជាជីវិត មនុស្ស សត្វ

ភាពស្រស់ស្អាតបំផុតនៃពិភពលោក និង អាចទាក់ទាញអារម្មណ៏របស់យើងរាល់គ្នា គឺ ព្រៃឈើ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួម ថែរក្សា​ ការពារ កុំអោយបាត់បង់វាអោយសោះ។

ការចេះរួបរួមគ្នា ធ្វើអោយប្រទេសជាតិរីកចម្រើន

នៅក្នុង សង្គមគ្រួសារមួយ ក៏ដូចជាប្រទេស​ជាតិមួយ ប្រសិនមានសុទ្ធតែអ្នកចេះដឹង គ្មានអំពើហិង្សាផ្សេងៗ នោះប្រទេសជាតិពិតជាមានភាពរីកចម្រើនមែន។

Tuesday, February 19, 2013

ល្បែងប្រជាប្រិយខ្មែរ

ល្បែងប្រជាប្រិយខ្មែរគឺជា​ ល្បែងមួយដែលមានតាំងពីបុរាណ​  ហើយល្បែងនេះគេតែតែងនិយមលេងនៅគ្រប់ទីក​ន្លែង នាពេលដែលថ្ងៃចូលឆ្នាំឈានចូលមកដល់។
   * ល្បែងទាំងនោះរូមមាន:
         - បោះអង្គុញ
​​​​​​​​​​​         -  ទាញព្រ័ត
         -  ចោទឈូង
​​​         -  លក្ខណ៏កន្សែង និង  ល្បែងប្រជាប្រិយមួយចំនួនទៀតហើយក្រៅពីនេះទៅទៀត
ប្រជាជនខ្មែរយើងនាពេលចូលឆ្នាំចូលចិត្ដ
 លេងល្បែងទាំងនេះនៅតាម ទីវត្ដអារាម  ឫ នៅផ្ទះជាដើម។



Friday, February 15, 2013

បទចម្រៀង​ពិរោះៗ

១០ ១១ ១​២ ១៣ ១៤​

Thursday, February 14, 2013

កិច្ចប្រជុំរបស់លោករដ្ឋមន្រ្ដីស្ដីពីកម្លាំងវិជ្ជាជីវះហិញ្ញរវត្ថុឡើងដល់កំពូលនៅក្នុងប្រទេសយ៉ូរ៉ុប

បារំាងបានរៀបបញ្ចេញអ្វីដែលជាប់ទំនាក់ទំនងគ្នា អំពីកម្លាំង កាលពីពេលធ្វើការរប្រជុំពីលុយយូរ៉ូ ក្នុងតំបន់ទំាងមូល និង   និយាយអំពី វិជ្ជាជីវះហិរញ្ញវត្ថុសំរាប់រដ្ឋមន្រ្ដីថ្មី។
​        លោករដ្ឋមន្ដ្រី  Pierre Moscovici   នៃវិជ្ជាជីវះហិរញ្ញវត្ថុបារាំងកំពុងបារម្ភថាការលេចចេញនៃរូបិយវត្ថុគឺកំពុងធ្វើអោយការប្រកួតប្រជែងទំនិញនៅក្នុងប្រទេសមានការធ្លាក់ចុះ។ ប្រទេសយ៉ូរ៉ុបបានក្រោយឈរម្ដងទៀតបានប្រហែល៦%នៅក្នុងផ្នែកមួយនៃរូបិយវត្ថុផ្សេងទៀត នៅក្នុង៦ខែកន្លងមកនេះ។
 ប៉ុន្ដែជាមួយរូបិយវត្ថុផ្សេងទៀតក៏មានការធ្លាក់ចុះផងដែរ ដូច្នេះត្រូវការសមាមាត្ររបស់ពូកគេ និង ការខ្វល់ខ្វាយពីរូបិយវត្ថុនៅពេលសង្រ្គាម។ ​  ជប៉ូនផងដែរក័បានធ្វើការផ្លាស់ប្កូរតម្លៃនូវអ្វីដែលគេចង់បានខ្លាំង។
កាលពិសប្ដាហ៏កន្លែងទៅនេះ,លោករដ្ឋមន្ដ្រី  Moscovici បានប្រាប់ទៅប្រជាជនយ៉ូរ៉ុបទាំងអស់ដែលធ្វើការនៅធនាគារថា ត្រូវធ្វើការពិនិត្យឡើងវិញទៅលើការដាក់កម្រិតសំរាប់រូបិយវត្ថុតែមួយ  steering  វានឹងមានតម្លៃទាប នៅពេលដែលទទួលតម្លៃខ្ពស់។  ប៉ុន្ដែប្រទេស អាឡឺម៉ង់ ហើយនឹង ECB នឹងធ្វើការប្ដូរម្ដងទៀត, ការចោទពីដីការបស់ ECB​  ពីការទទួលធានាតម្លៃ និង  មិនគ្រប់គ្រងហិរញ្ញវត្ថុនៅលើទីផ្សារ។ ទោះបីជា , នាយករដ្ឋមន្ដ្រី Mario Draghi នៃ ECB មានគំនិតទូលាយទៅលើការព្យាយាមបកស្រាយអពីលុយ អេរ៉ូ(euro)  ដែលមានការគាបសង្គត់ពីអត្រាការប្រាក់របស់គាត់នៅក្នុងសិន្និសិទក្នុងសប្ដាហ៏កន្លងទៅនេះក៏ដោយ។
 ការប្ដូរអត្រាការប្រាក់ គឺមិនមែនជាច្បាប់កម្រិតនោះទេ ប៉ុន្ដែវាមានសារះសំខាន់សំរាប់ការកើនឡើងនិងមានតំលៃថេរ,លោក Draghi  បាននិយាយឆ្លើយតបនឹងសំនូរ។
"យើងនឹងពង្រីងប្រធានផ្នែកទីផ្សារ"។
 លោក Daragh Maher , ដែល  ចំនាស់ម្នាក់ដែលសំខាន់ខាងយុទ្ឋសាស្ដ្រហរិញ្ញវត្ថុនៅឯ HSBC , បានប្រាប់ទៅ  BBCថា បារាំងគឺទំនងជា មានការកែតំរូវជាថ្មី ដោយសារចំនួនបានបង្ហាញថា និងបដិសេធការប្រកួតចោទ។
នៅថ្ងៃនេះ ក្រុមអីរ៉ុបបានធ្វើការប្រជុំ ហើយមានការយកចិត្ដដាក់ និង ផ្ដល់ទុន ផ្នែកហិរញ្ញវត្ថុទៅរដ្ឋមន្ដ្រី ។ នេះគឺជាលើកដំបូងដែលបានទទូលដោយ Netherlands ។ តាមការពិភាគ្សា ប្រទេសក្រិច និង ប្រទេស Cyprus បានការជូយឧត្ដមផ្នែកហិរញ្ញវត្ថុ។



                                                                                                                                                 ថ្ងៃទី 11/02/2013
                                 
                                                                                                                                                           From BBC

កិច្ចប្រ​ជុំមួយស្ដីអំពី យុទ្ឋសាស្ដ្រពីការផ្សព្វផ្សាយអំពីការិយាល័យចកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋ


កាលពីថ្ងៃ ទី ១៤  ខែ​ កុម្ភះ  ឆ្នាំ ២០១៣  នៅ សង្កាត់អូរវក្រសារ  ក្រុងកែប  ខេត្ដកែប  មានការបើកកិច្ចប្រជុំមួយស្ដីពី "យុទ្ឋសាស្ដ្រស្ដីពីការផ្សព្វផ្សាយស្ដីពីការិយាល័យចកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ"។ កម្មវិធីនោះបានចាប់ផ្ដើមពីម៉ោង 7:30   នាទី ព្រឹក  រហូតដល់ម៉ោង  11:00 នាទី ថ្ងៃត្រង់់  ដោយមានការចូលរួមពីពីលោក  កែន សត្ថា  អភិបាលខេត្ដកែប,l មន្ដ្រីគ្រប់ជាប់ថា្នក់  ,សមាជិក សមាជិកានៃក្រុមព្រឹក្សាទាំងអស់ ព្រមទំាងសិស្សនិស្សិតមកពី វិទ្យាល័យចរិយាវង្ស និងសាលាមជ្ឈមណ្ឌលបច្ចេកទេសដុនបូស្កូខេត្ដកែបទំាងអស់។ ក្នុងនោះដែរ លោក អភិបាលខេត្ដបានថ្លែងអំណរអរគុណជាខ្លាំងដល់ លោកសម្កេចហ៊ុនសែនជាប្រមុខរដ្ឋមន្ដ្រី ព្រមទំាងលោកជំទាវ   និងបានធ្វើការសំណេសសំណាលជាមួយសមាជិកក្រុមព្រឹក្សា សិស្សនិស្សិតដែលបានចូលរូមក្នុងអង្គប្រជុំទំាងអស់ ដោយលោកបានលើកឡើងថា នេះគឺជាលើកទីមួយហើយដែលខេត្ដកែបយើងនេះមា​ន​ការិយាល័យចកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ព្រោះថានៅក្នុងប្រទេសកម្ពុជាទើបតែមានការិយាល័យនេះតែ២ កន្លែងប៉ុណ្ណោះ ដែលទើបតែបង្កើតនៅឆ្នាំ២០០៤ នេះ។ ជាចុងបញ្ចប់លោកក៏បានផ្ដាំផ្ញើរដល់ សមាជិកក្រុមព្រឹក្សា និងសិស្សនិស្សិត អោយចេះជូយថែរក្សាទីក្រុងរបស់យើងទំាងអស់គ្នា ដើម្បីជួយដល់ប្រទេសជាតិរបស់យើង និង សូមអោយអ្នកទំាងអស់គ្នាបានជូយតែសេចក្ដីសុខគ្រប់គ្នាៗ។

Wednesday, February 13, 2013

សមាជិកប្រាំនាក់នៅក្នុងគ្រួសារបានស្លាប់ដោយសារយន្ដហោះធ្លាក់នៅ បេលជិន( Belgium)

សមាជិកប្រាំនាក់នៅក្នុងគ្រួសារមួយបានស្លាប់  កាលពីថ្ងៃ សៅរ៏ពេលព្រឹក  ទី១០ ខែកុម្ភះ ឆ្នាំ២០១៣​ នៅពេលដែលយន្ដហោះធ្ងន់តូចមួយគ្រឿងបានធ្លាក់នៅព្រលាត ក្នុងប្រទេសប្រេសស៊ីល(Brussels) , នៃទីក្រុងបេលជិន(Belgium),​ បុរសដែលជាសាក្សីបាននិយាយថា:
​​​​​          យន្ដហោះនោះបានធ្លាក់ដោយធ្វើការចុះចតមានការប្រថុចញ៉ុចខ្លាំងពេកទើបធ្វើអោយមានគ្រោះថ្នាក់កើតឡើង ,​ អ្នកនាំពាក្យនៃជនជាតិប្រេសស៊ីល (David Gering) បាននិយាយថា:​ 
     ""យើងស្គាល់មនុស្សប្រាំនាក់ក្នុងគ្រួសារតែមួយនេះគឺជាជនជាតិ បេលជិន",ហើយគាត់បាននិយាយថា: គេមិនបានផ្ដល់អោយអាយុរបស់ជនរងគ្រោះនោះទេ។
យន្ដហោះនោះបានធ្លាក់ ដោយសារការហោះហើរមិនបានប្រុងប្រយត្ន័ និង​ ការពន្យាពេល, នៅខណះពេលគ្រោះថា្នក់អ្នកស្វែងរកបានធ្វើការពិនិត្យកន្លែងកើតហេតុ។ គេបានជឿជាក់ថានឹងបើកធ្វើការសារជាថ្មីនៅ ថ្ងៃសៅរ៏ពេលល្ងាច។
យន្ដហោះដែលធ្លាក់នោះគឺជាយន្ដហោះផ្ទាល់ខ្លូនរបស់ជនរងគ្រោះ។



                                                                                                         ថ្ងៃទី 10/02/2013

                                                                                                                    From  BBC
                                                     

Wednesday, February 6, 2013

កំណាព្យដាស់តឿនដល់យុវជន

Monday, February 4, 2013

ការប្រារព្ឋពិធីកីឡាពណ៏ នៃសាលាបច្ចេកទេស ដុនបូស្កូខេត្ដកែប

កាលពីថ្ងៃទី៣១/០១/២០១៣​ មានការប្រារព្ឋពិធីបុណ្យកីឡាពណ៏  នៅសាលាច្ចេកទេស​  ដុនបូស្កូ ខេត្ដកែប ដោយកម្មវិធីនោះបានចាប់ផ្តើមពីម៉ោង 7:30  ព្រឹក រហូតដល់4:00 ល្ងាច។
ដោយពិធីបុណ្យកីឡាពណ៏នេះបានប្រារព្ឋធ្វើឡើយជា រៀងរាល់ឆ្នាំ គឺ ដើម្បីរំលឹកដល់គុណ លោកឪពុក បូស្កូ នឹង កម្មវិធីនេះផងដែលបានប្រារព្ឋធ្វើរាល់សាលាដុនបូស្កូទាំងអស់នៅពាសពេញពិភពលោក។
នៅក្នុងកម្មវិធីនោះដែរក៏មានការចូលរួមពី លោក ពុក សំណាង ជាអ្នកគ្រប់គ្រងនៃ សាលាដុនបូស្កូ ខេត្ដកែប លោកគ្រូ  អ្នកគ្រូ ព្រមទំាងនិស្សិតនៃសាលាបច្ចេកទេសដុនបូស្កូ ខេត្ដកែបទាំងអស់។

នៅក្នុងបុណ្យកីឡាពណ៏នោះដែរយើងបានធ្វើការប្រកួតប្រជែងលើពណ៍នីមួយៗ ក្នុងនោះដែរក៏មាន ៤ ពណ៍សំរាប់ កីឡាករ និង កីឡាការី   គឺមាន ពណ៏ក្រហម  , ពណ៏លឿង,  ពណ៏ខៀវ  និង ពណ៏ស៊ីជំពូក ​  ដោយពណ៏ទាំង៤ នេះ តំណាងអោយ បេះដូងរបស់លោក ពុកបូស្កូ ដើម្បីអោយមនុស្សទាំងអស់បានក្លាយជាមនុស្សល្អ   សុច្ចរិត  ឧស្សាហ៏រ  សទ្ឋា រីករាយ។ ហើយក្នុងនោះដែរក៏មានកីឡាសំរាប់ប្រកួត ដូចជា:  បាល់បោះ  បាល់ទះ  បាល់ទាត់  លោតចំងាយ  លោតកំពស់ និង កម្មវិធីមួយចំនួនទៀត ។​  ព្រមគ្នានឹងនោះដែរ ក៏មានល្បែងមួយចំនួន ដូចជា ទាញព្រ័ត​  លោតបៅ  ជាដើម។  កម្មវិធីនេះដែរបានប្រារព្ឋធ្វើឡើង ដើម្បីរំលឹកដល់គុណលោកពុកបូស្កូ ដែលលោកខិតខំប្រឹងប្រែងជួយដល់យុវជនគ្រប់ៗគ្នា  ព្រមទាំង អបអរសារទរដល់ក្រុមកីឡានីមួយៗ និង​ធ្វើអោយយើងចេះ រួបរួមសាមគ្គីគ្នាទៅវិញទៅមក។