កាលពីថ្ងៃ ទី ១៤ ខែ កុម្ភះ ឆ្នាំ ២០១៣ នៅ សង្កាត់អូរវក្រសារ ក្រុងកែប ខេត្ដកែប មានការបើកកិច្ចប្រជុំមួយស្ដីពី "យុទ្ឋសាស្ដ្រស្ដីពីការផ្សព្វផ្សាយស្ដីពីការិយាល័យចកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ"។ កម្មវិធីនោះបានចាប់ផ្ដើមពីម៉ោង 7:30 នាទី ព្រឹក រហូតដល់ម៉ោង 11:00 នាទី ថ្ងៃត្រង់់ ដោយមានការចូលរួមពីពីលោក កែន សត្ថា អភិបាលខេត្ដកែប,l មន្ដ្រីគ្រប់ជាប់ថា្នក់ ,សមាជិក សមាជិកានៃក្រុមព្រឹក្សាទាំងអស់ ព្រមទំាងសិស្សនិស្សិតមកពី វិទ្យាល័យចរិយាវង្ស និងសាលាមជ្ឈមណ្ឌលបច្ចេកទេសដុនបូស្កូខេត្ដកែបទំាងអស់។ ក្នុងនោះដែរ លោក អភិបាលខេត្ដបានថ្លែងអំណរអរគុណជាខ្លាំងដល់ លោកសម្កេចហ៊ុនសែនជាប្រមុខរដ្ឋមន្ដ្រី ព្រមទំាងលោកជំទាវ និងបានធ្វើការសំណេសសំណាលជាមួយសមាជិកក្រុមព្រឹក្សា សិស្សនិស្សិតដែលបានចូលរូមក្នុងអង្គប្រជុំទំាងអស់ ដោយលោកបានលើកឡើងថា នេះគឺជាលើកទីមួយហើយដែលខេត្ដកែបយើងនេះមានការិយាល័យចកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ព្រោះថានៅក្នុងប្រទេសកម្ពុជាទើបតែមានការិយាល័យនេះតែ២ កន្លែងប៉ុណ្ណោះ ដែលទើបតែបង្កើតនៅឆ្នាំ២០០៤ នេះ។ ជាចុងបញ្ចប់លោកក៏បានផ្ដាំផ្ញើរដល់ សមាជិកក្រុមព្រឹក្សា និងសិស្សនិស្សិត អោយចេះជូយថែរក្សាទីក្រុងរបស់យើងទំាងអស់គ្នា ដើម្បីជួយដល់ប្រទេសជាតិរបស់យើង និង សូមអោយអ្នកទំាងអស់គ្នាបានជូយតែសេចក្ដីសុខគ្រប់គ្នាៗ។
0 comments:
Post a Comment