Monday, February 4, 2013

ការប្រារព្ឋពិធីកីឡាពណ៏ នៃសាលាបច្ចេកទេស ដុនបូស្កូខេត្ដកែប

កាលពីថ្ងៃទី៣១/០១/២០១៣​ មានការប្រារព្ឋពិធីបុណ្យកីឡាពណ៏  នៅសាលាច្ចេកទេស​  ដុនបូស្កូ ខេត្ដកែប ដោយកម្មវិធីនោះបានចាប់ផ្តើមពីម៉ោង 7:30  ព្រឹក រហូតដល់4:00 ល្ងាច។
ដោយពិធីបុណ្យកីឡាពណ៏នេះបានប្រារព្ឋធ្វើឡើយជា រៀងរាល់ឆ្នាំ គឺ ដើម្បីរំលឹកដល់គុណ លោកឪពុក បូស្កូ នឹង កម្មវិធីនេះផងដែលបានប្រារព្ឋធ្វើរាល់សាលាដុនបូស្កូទាំងអស់នៅពាសពេញពិភពលោក។
នៅក្នុងកម្មវិធីនោះដែរក៏មានការចូលរួមពី លោក ពុក សំណាង ជាអ្នកគ្រប់គ្រងនៃ សាលាដុនបូស្កូ ខេត្ដកែប លោកគ្រូ  អ្នកគ្រូ ព្រមទំាងនិស្សិតនៃសាលាបច្ចេកទេសដុនបូស្កូ ខេត្ដកែបទាំងអស់។

នៅក្នុងបុណ្យកីឡាពណ៏នោះដែរយើងបានធ្វើការប្រកួតប្រជែងលើពណ៍នីមួយៗ ក្នុងនោះដែរក៏មាន ៤ ពណ៍សំរាប់ កីឡាករ និង កីឡាការី   គឺមាន ពណ៏ក្រហម  , ពណ៏លឿង,  ពណ៏ខៀវ  និង ពណ៏ស៊ីជំពូក ​  ដោយពណ៏ទាំង៤ នេះ តំណាងអោយ បេះដូងរបស់លោក ពុកបូស្កូ ដើម្បីអោយមនុស្សទាំងអស់បានក្លាយជាមនុស្សល្អ   សុច្ចរិត  ឧស្សាហ៏រ  សទ្ឋា រីករាយ។ ហើយក្នុងនោះដែរក៏មានកីឡាសំរាប់ប្រកួត ដូចជា:  បាល់បោះ  បាល់ទះ  បាល់ទាត់  លោតចំងាយ  លោតកំពស់ និង កម្មវិធីមួយចំនួនទៀត ។​  ព្រមគ្នានឹងនោះដែរ ក៏មានល្បែងមួយចំនួន ដូចជា ទាញព្រ័ត​  លោតបៅ  ជាដើម។  កម្មវិធីនេះដែរបានប្រារព្ឋធ្វើឡើង ដើម្បីរំលឹកដល់គុណលោកពុកបូស្កូ ដែលលោកខិតខំប្រឹងប្រែងជួយដល់យុវជនគ្រប់ៗគ្នា  ព្រមទាំង អបអរសារទរដល់ក្រុមកីឡានីមួយៗ និង​ធ្វើអោយយើងចេះ រួបរួមសាមគ្គីគ្នាទៅវិញទៅមក។

0 comments:

Post a Comment