ជីវិតគឺជាការតស៊ូ ជីវិតគឺជាការតស៊ូ

មានជីវិតត្រូវមានសង្ឈឹម បើយើងចេះតស៊ូព្យាយាម​​ ចេះ អត់ធ្មត់ នឹងធ្វើអោយជីវិតរបស់ទទួលបានជោគជ័យ។

ការសិក្សាគឺជាទ្រព្យនៃជីវិត

មនុស្សដែលមានកំលាំងមាំមួនមិនប្រាកដថាជាមនុស្សខ្លាំងនោះទេ តែផ្ទុយទៅវិញ មនុស្សដែលខ្លាំងគឺជាមនុស្សដែលមានវិជ្ជានៅក្នុងខ្លួន​។

បរិសា្ថនស្អាត​ អនាម័យល្អ​ ធ្វើអោយជីវិតស្រស់បំព្រង

ការចេះស្រលាញ់បរិស្ថាន រមេងទទួលបាននូវ សុខភាពល្អ ធម្មជាតិស្រស់បំព្រង ប្រទេសជាតិរីកចំរើន ជីវិតរុងរឿង។

ព្រៃឈើជាជីវិត មនុស្ស សត្វ

ភាពស្រស់ស្អាតបំផុតនៃពិភពលោក និង អាចទាក់ទាញអារម្មណ៏របស់យើងរាល់គ្នា គឺ ព្រៃឈើ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួម ថែរក្សា​ ការពារ កុំអោយបាត់បង់វាអោយសោះ។

ការចេះរួបរួមគ្នា ធ្វើអោយប្រទេសជាតិរីកចម្រើន

នៅក្នុង សង្គមគ្រួសារមួយ ក៏ដូចជាប្រទេស​ជាតិមួយ ប្រសិនមានសុទ្ធតែអ្នកចេះដឹង គ្មានអំពើហិង្សាផ្សេងៗ នោះប្រទេសជាតិពិតជាមានភាពរីកចម្រើនមែន។

Saturday, January 12, 2013

ការបង្រៀនវិទ្យុតាមអ៊ីនធឺណែត

កាលពីថ្ងៃទី 8/01/2013  នៅឯសាលាបច្ចេកទេសដុនបូស្កូ ខេត្ដកែប មានការបង្រៀនមួយ អំពី" វិទ្យុតាមអ៊ីនធឺណែត"  ដោយការរៀននេះ បានបង្រៀនដោយ  អ្នកគ្រូជនជាតិម្នាក់មក ពីប្រទេសអេស្ប៉ាយ  ហើយការបង្រៀននោះ មានរយះពេល​​  4​​​ ថ្ងៃ ចាប់ពីថ្ងែទី 8/01/2013​  រហូតដល់ថ្ងៃទី 11/01/2013
 ការបង្រៀននេះដែលធ្វើអោយ​ និស្សិតនៃសាលាបច្ចេកទេសដុន បូស្កូ កែបមានចំនាប់អារម្មណ៏ជាខ្លាំង។  នៅក្នុងរយះពេល4 ថ្ងៃនេះនិស្សិតទាំងអស់បានយល់ជាច្រើនអំពី  ការបង្កើត និង របៀបដាក់បទចំរៀងផ្សេងៗ ពីអ្នកគ្រូ ។

ការសិក្ខាសាលា​នៅសាលាដុនបូស្កូ ខេត្តកែប

កាលពីថ្ងៃ ព្រហស្បតិ័័៍៏  ទី ១០ ខែ មករា ឆ្នាំ២០១៣ មានសិក្ខាសាលាមូយដែលស្ដីពី ''  វិជ្ជាជីវះ អ្នកសារពត៏មាន​​​ ''​​  នៅឯសាលា ដុន​ បូស្កូ​ ខេត្ដកែប​  ដោយការសិក្ខាសាលានេះមានរយះពេល ​ ២​ថ្ងៃ​ ចាប់ពី ថ្ងៃ សុក្រ ទី ១០​​ រហូតដល់ ថ្ងៃ សៅរ៏​ ទី ១១   ខែ មករា ឆ្នាំ​ ២០១៣​​    និង​​  មានការចូលរួមពី និស្សិត ផ្នែកទំនាក់ទំនងសង្គម មកពីសាលាបច្ចេកទេស ដុនបូស្កូ  កំពង់សោម រួមទំាង និស្សិត​ នៃសាលា​បច្ចេកទេស​ ដុន បូស្កូ ខេត្ដ​ កែប និង​  លោកគ្រូ  អ្នកគ្រូ ជាច្រើនរូបដែលបានចូលរួមក្នុងការសិកា្ខសាលា​នេះ  ។   ជាពិសេស ក៏មានការចូលរួម ពី ​:​
  ​លោកគ្រូ NARIN ជាអ្នកការសែត គាត់មកពី ភ្នំពេញ
លោកតា CHARLES ជាអ្នកការសែត គាត់មកពី ប្រទេសអាឡឺម៉ង់
 លោកយាយ MARIA ជាអ្នក គ្រប់គ្រងវិទ្យុតាមអ៊ីនធឺណែត គាត់មកពីអេស្ប៉ាយ
និង​ លោកគ្រួ ៗជាច្រើនរូបទៀត ។   ក្នុងការសិក្ខាសាលានេះដែរ លោកគ្រូ NARIN​​ លោកបានផ្ដោតសំខាន់បំផុតទៅលើអត្ថន័យ នៃអ្នកកាសែត​​​   ហើយ​​ លោកគ្រូ បានដោះស្រាយរាល់ចង្ងល់បានយ៉ាងក្បោះក្បាយរបស់ប្អូនៗនិស្សិតទាំងអស់។  ហើយជាចុងក្រោយលោកគ្រូ(NNRIN)  បានផ្ដែផ្ដាំអោយនិស្សិតទាំំងអស់ ខិតខំប្រឹងប្រែងរៀនសូត្រ និង​ ជាពិសេស ត្រូវមើលការសែត ឫ ពត័មានផ្សេងៗ អោយបានច្រើន។​  ចុងក្រោយនៃសិក្ខាសាលា ក៏មានចែក​សញ្ញាបត្រ័ជូនដល់និស្សិតទាំងអស់ផងដែរ។