ជីវិតគឺជាការតស៊ូ ជីវិតគឺជាការតស៊ូ

មានជីវិតត្រូវមានសង្ឈឹម បើយើងចេះតស៊ូព្យាយាម​​ ចេះ អត់ធ្មត់ នឹងធ្វើអោយជីវិតរបស់ទទួលបានជោគជ័យ។

ការសិក្សាគឺជាទ្រព្យនៃជីវិត

មនុស្សដែលមានកំលាំងមាំមួនមិនប្រាកដថាជាមនុស្សខ្លាំងនោះទេ តែផ្ទុយទៅវិញ មនុស្សដែលខ្លាំងគឺជាមនុស្សដែលមានវិជ្ជានៅក្នុងខ្លួន​។

បរិសា្ថនស្អាត​ អនាម័យល្អ​ ធ្វើអោយជីវិតស្រស់បំព្រង

ការចេះស្រលាញ់បរិស្ថាន រមេងទទួលបាននូវ សុខភាពល្អ ធម្មជាតិស្រស់បំព្រង ប្រទេសជាតិរីកចំរើន ជីវិតរុងរឿង។

ព្រៃឈើជាជីវិត មនុស្ស សត្វ

ភាពស្រស់ស្អាតបំផុតនៃពិភពលោក និង អាចទាក់ទាញអារម្មណ៏របស់យើងរាល់គ្នា គឺ ព្រៃឈើ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួម ថែរក្សា​ ការពារ កុំអោយបាត់បង់វាអោយសោះ។

ការចេះរួបរួមគ្នា ធ្វើអោយប្រទេសជាតិរីកចម្រើន

នៅក្នុង សង្គមគ្រួសារមួយ ក៏ដូចជាប្រទេស​ជាតិមួយ ប្រសិនមានសុទ្ធតែអ្នកចេះដឹង គ្មានអំពើហិង្សាផ្សេងៗ នោះប្រទេសជាតិពិតជាមានភាពរីកចម្រើនមែន។

Friday, December 28, 2012

សម្រស់ឆ្នេរកែប

សម្រស់ឆ្នេរកែប


​​ ឆ្នេរកែបគឺជាតំបន់ទេសចរណ៏ដែលមានប្រជាប្រិយភាព ខ្លាំងបំផុត  និង​ ជា កន្លែង កំសាន្ត មួយសំរាប់អ្នកធ្វើដំណើរកំសាន្តទាំងក្នុងប្រទេស​ និង​ ក្រៅប្រទេស  ។​  ឆ្នេរកែបមានសម្រស់ស្រស់ត្រកាល ដោយមានទឹកសមុទ្រខៀវស្រងាត់ មើលទៅធំល្វឹងល្វឺយនិង​ រុំពន្ឋ័ទៅដោយកោះធំៗ   ចំនែកឯវាលខ្សាច់មានពណ៏សក្បុស​​​ និង មានខ្យល់អាកាសត្រជាក់បរិសុទ្ធគួរឲចាប់អារម្មណ៏។​  ប្រសិនជាយើងក្រលេកមើលទៅខាងអនាម័យវិញក៏មានលក្ខណះល្អប្រសើរដែរ។  ហើយជាពិសេសទៅទៀតនោះ យើងអាចមើលឃើញថ្ងៃរៀបលិច ទៅម្ខាងទៀតនៃសមុទ្រដ៍ជាទីគួរឲចាប់អារម្មណ៍។​​​  

Saturday, December 22, 2012

ការប្រារព្ធពិធី Christmas នៃសាលា​បច្ចេកទេស​ ដុន បូស្កូ កែប

ការប្រារព្ធពិធីChristmasកាលពីថ្ងៃទី៣១ /១២/២០១២នៃសាលាបច្ចេកទេស​​  ដុន​​  បូស្កូ ខេត្តកែប


កាលពីថ្ងៃទី 31/12/2012  នៅឯសាលាបច្ចេកទេស ដុន​ បូស្កូ ខេត្តកែប បានប្រារព្ធកម្មវីធី បុណ្យ Christmas ឡើង រូមជាមួយ  ថ្ងៃឆ្លងឆ្នាំ2012​ ចូល ឆ្នាំ  2013។  កម្មពិធីនេះធ្វើឡើងដើ​ម្បី​អបអរសាទរ ដល់ថ្ងែចូលឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី2013។ ហើយកម្មពិធីនេះដែរបានធ្វើឡើងចាប់តាំងពីម៉ៅង 6:30 នាទី រហួតដល់ម៉ៅង 12:00 នាទី ។  នៅក្នុងកម្នវិធីនោះដែរក៏មាន   ការសំដែងរឿង   ច្រៀង ​​ រាំ Disco  កំប្លែង  របាំ របស់និស្សិតនៃសាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែប ។

Friday, December 21, 2012

រីករាយថ្ងៃបុណ្យ ណូអែល 2013

                                                                 Happy  Christmasday


កដល់ហើយៗ  សូមរីករាយថ្ងៃបុណ្យ  អូណែល  ដែរនឹងជិតឈានមកដល់ឆាប់ៗនេះហើយ។
​        សូមជំរាបជូនដល់ប្រិយមិត្ត  មិត្តអ្នកអានទាំងអស់ឲ បានជ្រាបថា សាលាប​ច្ចេកទេស​​​​  ដុន​ បូស្កូកែប យើងខ្ញុំ  នឹងប្រារព្ធធ្វើ​កម្មវិធី​​ បុណ្យ Christmas នេះ  នៅថ្ងៃទី​​  31/12/2012    វេលាម៉ោង ​ 7:00 ​​ល្ងាច  រហូតដល់ម៉ោង  12:00  យប់​។​​   បើប្រិយមិត្តមានចំនាប់អារម្មណ៏  សូមចូលរួមឲបានកុះករ​នៅក្នុងកម្មវិធីយើងខ្ញុំ។  នៅក្នុងនោះដែរ​ក៏មានកម្មវិធីជាច្រើន ដែល​ធ្វើឲ ប្រិយមិត្ត​   សប្បាយ​  រន្ធត់​  រីករាយ​ ជក់ចិត្តដិតអារម្មណ៏ជាក់ជាមិនខាន។

​​​     សាលាបច្ចេកទេស ដុន បូស្កូកែប មានអាស័យដ្ឋាន: ភូមិថ្មី​​   សង្កាត់ព្រៃធំ  ក្រុងកែប ខេត្តកែប

​​​   សូមទំនាក់ទំនងតាមរយ:  អ៊ីម៉ែល :   kungshiy@gmail.com , www.donboscokep.org

សកម្មភាពសំអាតទីក្រុងកែប




  កាលពីថ្ងៃទី​ 7/ Dec/2012  មានការសំអាតមួយនៅទីក្រុងកែបដោយប្រធានបទនោះមានចំនងជើងថា"  ថែរក្សាបរិសា្ថន អនាមយ័របស់អ្នក"  ដោយមានការចូលរូមពីអភិបាលខេត្តកំពត  មន្រ្តីគ្រប់ជាន់ថ្នាក់   សិស្សានុសិស្សទាំងអស់នៃអនុវិទ្យាល័យសង្គមរាស្រ្តនិយមកែប   ព្រមទាំងនិស្សិតនៃអង្គការ   ដុន បូស្កូ ខេត្តកែប។​    ដោយការសំអាំតនោះបានចែកចេញជាពីរក្រុម  ហើយក្រុមនីមួយៗ  មានការចូលរួម យ៉ាងសកម្ម។​​​  
​  ​​​​
​នៅថ្ងៃទិវានោះដែរបានប្រព្រិត្តិ ធ្វើឡើងចាប់តាំងពី ម៉ោង 7:00  ដល់​​  ម៉ោង  11:00  ព្រឹក ។  ហើយការចាប់ផ្តើមសំអាំតនោះ  ចាប់ពីមុខ មជ្ឈមណ្ឌលបណ្ដុះបណា្តលវិជា្ជជីវ: ដុន បូស្កូ ខេត្តកែប។

  ក្នុងនោះដែរសិស្សមា្នក់ៗទទួលបាន ថង់ខ្មៅ១​​   និង ស្រោមដៃ១​គូ  ដើម្បីធ្វើការសំអាត ហើយ នៅពេលធ្វើការសំអាំតទៅដល់ផ្សារកែប​​  លោកអភិបាល ខេត្តកំពត បានធ្វើការសំនេះសំណាលជាមួយសិស្សានុសិស្ស  និងលោកបានធ្វើការ  ផ្តាំផ្ញើរដល់  ពាណិជ្ជករទាំងអស់នៅក្នុងតំបន់នេះ (កែប)​  ក៏ដូចជានៅកន្លែងផ្សេងៗឲចេះជូយសំអាតទីក្រុង  ឲបានស្អាត ពីព្រោះថា ទីក្រុងរបស់យើងគឺជា ទីក្រុងសំរាប់ ឲភ្ញៀវទាំងក្នុងប្រ/ទ   និង ភ្ញៀវក្រៅប្រ/ទ​ មក ទស្សនា និង ដើម្បីជួយដល់សេដ្ខកិច្ចុជាតិផងដែរ ។
​​
​​​    ដូចច្នេះយើងត្រូវចេះជួយសំអាតគ្នាដើម្បីធ្វើឲ បរិសា្ថនរបស់យើងស្រស់បំព្រង និង ដើម្បីជាអនាម័យដល់យើងគ្រប់គ្នា  ហើយជាចុងក្រោយលោក អភិបាល ខេត្ត ជូនពរដល់លោកមន្រ្តីគ្រប់ជាន់ថ្នាក់ ព្រមទាំងសិស្សានុសិស្សឲជួបតែសំណាងល្អ   សុខភាពល្អគ្រប់គ្នា   ហើយ លោកក៍បានថ្លែងអំណរគុណចំពោះ និស្សិតទាំងអស់នៃ អង្គការ  ដុន បូស្កូ  ជាខ្លំាងដែល ខិតខំជួយអស់ពីកំលាំងកាយចិត្ត ដើម្បីចូលរូមក្នុងការសំអាតនេះ។

                                                                  ​


                                                                                            ​ធ្វើនៅថ្ងៃទី :  08/12/2012

                                                                 អ្នករៀបរៀង:  គង់ ស៊ីអ៊ី​​

​                                                                                            ជាសិស្សផ្នែកទំនាក់ទំនងសង្គមឆ្នាំទី១.