ដោយមើលឃើញការកើតមានឡើងនៃអំពើរហឹង្សារជាញឹកញាប់នៅក្នុងគ្រួសារក្នុងប្រទេស
កម្ពុជា។វិទ្យុជាតិ៩ មករា MFជាតិ៩៩.៧០ MHz
ខេត្តកំពតបានផលិតកម្មវិធីមួយដែលមានឈ្មោះថាសន្ទនាមតិ
អភិវឌ្ឍន៏ជនបទក្នុងគោលបំណងជួយដោះស្រាយបញ្ហានិងផ្តល់ឪកាសអោយប្រជាពលរដ្ឋ
ហ៊ានបញ្ចេញមតិ។កាលពីព្រឹកថ្ងៃព្រហស្បត៏
ទី១៣ ខែមិនា ឆ្នាំ២០១៤ថ្មីៗនេះស្ថានីន៏ប៉ុស្ត៏
កំពតប្រាំបូនមករាជាតិបានធ្វើការផ្សព្វផ្ទាល់ចេញពីឃុំសណ្តោល
ស្រុកទឹកឈូ ខេត្តកំពត
ក្រោមប្រធានបទ” ការអនុវត្តន៏ច្បាប់របស់អាជ្ញធរបង្កាបតទល់នឹងអំពើរហឹង្សារក្នុងគ្រួសារ”។
ពិធីនេះបានប្រារព្វធ្វើឡើងក្រោមអធិបតិយភាពរបស់វាយកម្មិនបួនរូបគឺ
លោក សេត វណ្ណះ
ប្រធានអង្គកាលីកាដូ
លោក ជា ភារ៉ាអធិការរងស្រុកទឹកឈូ លោក ជ័យ ផានិត មេឃុំ
កណ្តោលនិងអ្នកស្រី សន សុភាព
ព្រមទាំងមានការចូលរួមពីសំណាក់ប្រជាជនជាង១០០នាក់
សិស្សានុសិស្សនៃអនុវិទ្យាល័យមានរឹទ្ឋ៣០នាក់ សិស្សនិសិត្សនៃសាលាបច្ចេកទេដុន
បូស្កូកែប១៨នាក់។
លោក
អោក សំណាងប្រធានពត៏មន្ទីរខេត្តកំពតបានអោយដឹងថា ការបង្កើតកម្មវិធីនេះឡើង
ដើម្បីអោយបងប្អូនប្រជាជនខ្មែរមានឪកាសក្នុងការបញ្ចេញមតិ
ជាសំណួរ សំណូមពរឬអ្វី
ផ្សេងៗទៀតដែលពូកគាត់កំពុងជួបប្រទះ។ចំណៃកលោក ឡេង
សារិ ជានាយប៉ុស្ត៏រដ្ឋបាល
ឃុំថ្មី
បានបន្តអោយដឹងថា
ខ្ញុំពិតជារីករាយណាស់ពីព្រោះថាកម្មវិធីនេះមិនត្រឹមតែបានផ្តល់ឪកាស
អោយប្រជាជនបានបញ្ចេញនោះទេ
ហើយថែមទាំងបានអោយពួកយើងខ្ញុំជាសមត្ថកិច្ចបានយល់កាន់តែច្បាស់ថែមទៀតពីទុក្ខលំបាកនឹងកង្វះខាតរបស់បងប្អូននៅក្នុងឃុំរបស់យើងខ្ញុំ។
ឆ្លងកាត់រយះពេលជាងពីរម៉ោងដែលពពេញដោយអត្ថន័យដោយមានការចោតសួរនិងបក
ស្រាយយ៉ាងសុះជំរៅរបស់វាយម្មិនទាំងបួនរូប
បានញាំងអោយអង្គពិធីទាំងមូលប្រកបមាន
ភាពរីករាយនិងមានអត្ថន័យ។
0 comments:
Post a Comment