Saturday, March 15, 2014

របៀបនៃការដាំត្រសក់ទ្រើង

លោកអ្នកដឹងហើយថា កសិកម្មពិតជាមានសារះសំខាន់ណាស់សម្រាប់ប្រជាកសិកររបស់យើង
ដូចនេះក្នុុងថ្ងែនេះផងដែរខ្ញុំនឹងលើកយករបៀបនៃការដាំដំណាំមួយប្រភេទ គឺការដំាត្រសក់ទ្រើង
ជូនដល់ប្រជាំកសិករទំាងអស់។

1. របៀបរៀបចំដី និងធ្វើរង

    - សំអាតដីចំការ និងរើសស្មៅចេញអោយអស់
 
    - ភ្ជួររាស់ដីអោយបាន​​​​ម៉ដ្ឋល្អ ហើយហាលអោយបានពី ១០ ទៅ១៥ ថ្ងៃ។

    - ភ្ជួរដី (គោ ក្របី ឬ គោយន្ដ)  ជំរៅពី ១៥ ទៅ ២០ សង់ទីម៉ែត្រ។

​​+ ការលើករងដំា
 
     -ទទឹងរង ១ ម៉ែត្រ នឹងបណ្ដោយទៅតាមលទ្ឋភាពនៃដី តែមិនគួរអោយលើសពី ១៥ ម៉ែត្រ ដែលធ្វើអោយពិបាកក្នុងការថែទាំ ដូចជា : ស្រោចទឹក ដកស្មៅ ជាំដើម។

    - កំពស់: នៅរដូវប្រាំងពី ២០ ទៅ​  ៣០ សង់ទីម៉ែត្រ និងនៅរដូវវស្សាពី ៣០ ទៅ ៥០​ សង់ទីម៉ែត្រ។

    - ដាក់លាមកសត្វស្ងួត ឬជីកំប៉ុស្ដិ៍ ក្នុងបរិមាណពី ១ ទៅ ២ គឺឡូក្រាម ក្នុងផ្ទៃដីរង ១ម៉ែត្រការេ កប់់ទ្រាប់បាតរង ដោយច្របល់វាអោយសព្វល្អ ជាមួយដីរង

    - គ្រប់រង ធ្វើបានពីប្រភេទដើម្បីទប់ស្កាត់ការហូរច្រោះរង ការពារសំនើមដី កាត់បន្ថុយការដុះស្មៅ

ក​. ធ្វើរងប្រើប្លាស្ទិចគ្របដី

   ១ . ប្រើខ្សែទាយតំរង់

-​ ផ្ទៃប្លាស្ទិចពណ៌ទឹកប្រាក់ដាក់ខាងលើរង
- ប្រើបន្ទះឬស្សីស្ដើងដែលមានមុខស្រួច សម្រាប់ខ្ទាស់ជើងរងបា្លស្ទិច
- ដោតបន្ទះឬស្សីនៅសងខាងរងប្រវែង ១៥​ ទៅ​២០ សង់ទីម៉ែត្រ
- យកដីសង្កត់លើជើងរងសង់ខាង
- ចោះរណ្ដៅដោយប្រើកំប៉ុងក្ដៅ
- ការធ្វើរានបណ្ដុះកូន
   ការធ្វើរោងបណ្ដុះកូនបន្លែគឺអាចធ្វើអោយគ្រាប់ដុះបានល្អកាត់បន្ថយការរលួយកូន និងអាចការពារកូនដំនាំបានពីការឆ្លងជំងឺ សត្វល្អិតចង្រៃ (ដែលមកយាយីកូនដំនាំ) ។ រោងបណ្ដុះកូនបន្លែអាចធ្វើតាមទំហំខាងក្រោម
  - ដំបូលសម្រាប់គ្របរាន  កំពស់ ពី ១, ៨ ទៅ​ ២ម៉ែត្រ ដើម្បីងាយស្រួលចេញចូលថែទាំ
  -   កំពស់រាន ពី ០,៨ ទៅ ១ ម៉ែត្រពីដី
 - ទទឹងរាន ពី ០ , ៨ ទៅ ១ ម៉ែត្រ
 - មានដំបូលការពារទឹកភ្លៀង និងសំណាញ់ការពារពន្លឺថ្ងៃច័ន្ទ (ជាការប្រសើរប្រើសំណាញ់មានពណ៌បៃតង)
- មានជញ្ជាំងធ្វើពីសំណាញ់មុងការពារសត្វល្អិត។
III ការរៀបចំដីបណ្ដុះ
-​ យកដីមានជីជាតិមួយភាគលាយជាមួយលាមកគោស្ងួត ឬជីកំប៉ុសិ៍ពីភាគ ឬផេះអង្កាមពីពីរទៅបួនភាគ(ផេះអង្កាមត្រូវត្រាំទឹករយះពេលពី ៣ ទៅ​ ៤យប់)
- យកល្បាយដែលបានលាយច្របល់ហើយទៅលីងរហូតក្ដៅសព្វទាំងអស់
  * ផលប្រយោជន៍នៃការលាយល្បាយដីសម្រាប់បណ្ដុះកូនគឺ
         - គ្រាប់ងាយដុះឬដុះលូតលាស់ល្អ
         -  កូនបន្លែស្រូបយកជីជាតិបានគ្រាប់គ្រន់
      -សម្លាប់មេរោគ (ជំងឺ) ដែលបង្កអោយកូនបន្លែរលួយ
      -  សម្លាប់គ្រាប់ស្មៅចង្រៃដែលដុះដណ្តើមយកជីពីកូនបន្លែ
      - សម្លាប់ពងសត្វល្អិត និង សត្វល្អិតចង្រៃក្នុងដីដែលបំផ្លាញគ្រាប់បន្លែ

IIII ការៀបចំបណ្ដុះកូនត្រសក់
     - ត្រូវរៀបចំបណ្ដុះគ្រាប់ព្រមពេលជាមួយគ្នា និងការលើករងដាំ
     - ការបណ្ដុះកូនត្រសក់
·         យកគ្រាប់មួយគ្រាប់ដាក់ក្នុងបណ្ដុះផ្ទាល់ក្នុងមួយកន្ឋោឬមួយរន្ឋថាសបណ្ដុះដែលបានដាក់ជីហើយ។
·         រោយដីកំរាស់ ១សង់ទីម៉ែត្រ(កន្លះថ្នាំងដៃ) ពីលើគ្រាយប់
·         ស្រោចទឹកអោយជោគទើបយកថាសឬកន្ឋោងដែលដាក់គ្រាប់ហើយទៅដាក់ក្នុងរោងបណ្ដុះ
·         ស្រោចទឹករៀងរាល់ព្រឹកអោយជោគល្មម(អាចពីមួយទៅ ពីរដងក្នុងមួយថ្ងៃអាស្រ័យទៅតាមស្ថានភាពដី)។ ប្រសិនដីស្ងួតពេកអាចធ្វើអោយគ្រាប់មិនដុះ
IIIII ការដាំកូនត្រសក់
     កូនត្រសក់មានអាយុ ៧ថ្ងៃបន្ទាប់ពីដុះគ្រាប់ហើយអាចយកដាំបាន។ បន្ទាប់ពីគ្រាប់ដុះបាន៣ថ្ងៃត្រូវយកកូនត្រសក់ទៅដាក់អោយត្រូវពន្លឺថ្ងៃ និងកាត់បន្ថយការស្រោចទឹកពង្រឹកកូនមុនពេលដាំ(មិនស្រពោនបន្ទាប់ពីដាំ)។
​​     ១ ដាក់ជីគីមីតាមរណ្ដៅច្របល់ជាមួយដីអោយសព្វ(បើបានដាក់ជីមុនពេលគ្របប្លាស្ទិចហើយមិនចាំបាច់ដាក់ជីថែមទៀតទេ)។
     ២ បញ្ចូលទឹកតាមចន្លោះរងដាំគ្រាប់ប្លាស្ទិច(បើស្រោចដោយដៃក្នុងរណ្ដៅរងគ្របប្លាស្ទិចអាចបណ្ដាលអោយកូនបន្លែស្លោកស្រពោន) ឬស្រោចទឹកលើរងដែលគ្របចំបើង។
     ៣ ដាំកូនត្រសក់នៅពេលរសៀល
    ៤  របៀបដកកូនបន្លែចេញពីថាសបណ្ដុះ គឺយកម្រាមរុញបាតថាសឡើងលើហើយដៃម្ខាងទៀតដកកូនត្រសក់ថ្នមៗដើម្បីកុំអោយដាច់ឬស។
IIIIII  ការប្រមូលផលត្រសក់
·         ទំហំផ្លែត្រសក់បេះទៅតាមតម្រូវការទីផ្សារ
·         បេះផ្លែនៅពេលព្រឹក ដោយប្រើកន្ដ្រៃកាត់ទងត្រសក់ដោយមានទំហំល្មម
·         បេះផ្លែដាក់ក្នុងសម្ភារះដែលមានផ្ទៃរលោងដើម្បីជៀសវាងការកកិតនិង ជាំផ្លែ
·         ចំណាត់ថ្នាក់គុណភាពត្រសក់ ជាលេខ ១​ ២​​ ៣
·         ច្រកថង់ដែលមានបរិមាណសមស្របមានគុណភាពស្វិតទន់
·         ថង់ត្រូវចោះរន្ឋតូចៗដើម្បីអោយមានខ្យល់ចេញចូលកុំអោយក្ដៅស្លោក
·         ជៀសវាងច្រកបន្លែច្រើនហួសបរិមាណ។ ហាមប្រើសម្ហារះដែលគ្មានខ្យល់ចេញចូលព្រោះវាធ្វើអោយខូចគុណភាពបន្លែ(ទន់ប្រែព​ណ៌លឿង និងងាយរលួយ)។


0 comments:

Post a Comment