Friday, February 21, 2014

ជីវៈប្រវត្ដិរបស់លោកផ្លាតូ

ផ្លាតូ កើតនៅឆ្នាំ​​(428 ឬ 427​មុនគ្រិស្ដសករាជ 348 ឬ 347 មុនគ្រិស្ដសករាជ) គឺជាទស្សនវិទូក្រិចបុរាណដែលបានរួមចំនែកបង្កើតនូវមូលដ្ឋានសម្រាប់ទស្សនវិជ្ជាលោកខាងលិចជាមួយគ្រូរបស់គាត់ សូគ្រាត និងសិស្សរបស់គាត់ អារីស្ដូត



ផ្លាតូក៏ជាគណិតវិទូ​ អ្នកនិពន្ឋនៃទស្សនវិជ្ជាបែបសន្ទនា និងជាអ្នកបង្កើតសាលាទស្សនវិជា្ជជាន់ខ្ពស់
អាកាដឺមី ក្រុងនៅអាតែនដែលជាវិទ្យាស្ថានគរុវិជ្ជាជាន់ខ្ពស់ដំបូងបង្អស់នៅលោកខាងលិច។

ផ្លាទូគឺជាសិស្សរបស់សូក្រាត និងបានទទួលឥទ្ឋិពលយ៉ាងខ្លាំងពិតត្រិះរិះរបស់សូក្រាត ដូចដែលផ្លាតូបាននិយាយថាការស្លាប់របស់គ្រូគាត់គឺជារឿងអយុត្ដិធម៌បំផុត។

ទីកន្លែងនឹងពេលវេលានៃការចាប់កំនើតរបស់ផ្លាតូពិតប្រាកដគ្មាននរណាដឹងទេ ប៉ុន្ដែវាមិនត្រូវប្រាកដថា គាត់ក្លាយជាអ្នកមានវណ្ណះអភិជន និង​ក្រុមគ្រួសារដេលមានធនធានយូរមកហើយ អ្នកដែលមានចំនេះវិជ្ជាច្រើនជឿថា គាត់បានកើតក្នុងរដ្ឋ អាតែន រឺ អាជេនណា ក្នុងចន្លោះឆ្នាំ 429 និង ឆ្នាំ 423 មុនគ្រិស្ដសករាជ។

0 comments:

Post a Comment