-និយមន័យទូទៅនៃវប្បធម៌ ន័យតាមស័ព្ទ គឺ វប្បធម៌មកពីពាក្យ វប្ប+ធម៌ វប្ប : ការសាបព្រោះ ការបណ្តុះពូជ ការបង្កើត,,។ ធម៌ : ធម៌ភាព វិធី ជាទ្រីស្ដីឆ្ពោះទៅរកការអនុវត្តយ៉ាងសកម្ម..។ដូចនេះ វប្បធម៌ គឺជាធម៌ទាំងឡាយណាដែលធើ្វអោយមានការលូតលាស់រីកចំរើនក្នុង សង្គមមនុស្ស ទាំងផ្លូវកាយទាំងផ្លូវចិត្ត ដែលទទួលបានពីការសិក្សាអប់រំ និងការអនុវត្តន៏។
តើអ្វីទៅដែលហៅថាវប្បធម៌? មិថុនា4
តាមន័យស័ព្ទជាតិ វប្បធម៌ < វប្ប + ធម៌ វប្ប មានន័យថា សំណាប ពង្រោះ លូតលាស់ រីកចម្រើន ដុះដាល បណ្តុះបណ្តាល ផ្សាំ ។ ធម៌ មានន័យថា ទ្រឹស្តី វិធី ធាតុ សភាវទ្រទ្រង់ ។
- វប្បធម៌ មានន័យថា ធម៌ ឬធាតុ វិធី ធម្មភាព ដែលបណ្តុះ សាបព្រោះ ធ្វើឲ្យមានឫសគល់ មែកធាង ផ្លែផ្កា គឺការរីកចម្រើន លូតលាស់ដល់មនុស្ស សង្គមមនុស្សទាំងផ្លូវកាយ ទាំងផ្លូវចិត្ត ។ - តាមវចនានុក្រមខ្មែរ វប្បធម៌សម្គាល់នូវការផ្សាំ បណ្តុះចំណេះវិជ្ជា ដោយចំណោះវិទ្យាសាស្រ្ត សិល្បៈជាដើម ។ ឧទាហរណ៍ បសុវប្បកម្ម : ការបណ្តុះបណ្តាលខាងចិញ្ចឹមសត្វ , នេសាទវប្បកម្ម : ការបណ្តុះបណ្តាលខាងផ្នែកនេសាទ ។ - ជាតិពន្ធុវិទូ ស្រ្តីជនជាតិអាមេរិកកាំងម្នាក់ឈ្មោះ ម៉ាករែត មីដ បានសរសេរថា វប្បធម៌គឺជាទំនៀមទំលាប់រួម និង ជាទូទៅ របស់សង្គមនិមួយៗ ប៉ុន្តែជាទំនៀមទំលាប់ដែលមានជាតំណនិងតំណែលហូរហែរតាមសតវត្ស ។ រី ឯការថែរក្សាទំនៀម ទំលាប់ជាបន្តបន្ទាប់គ្នានេះធ្វើទៅតាមរយៈនៃការអប់រំ ។ ឧទាហរណ៍ របៀបធ្វើម្ហូប របៀបចិញ្ចឹមកូនចៅ របៀបដឹកនាំ គ្រួសារ និង ប្រទេសជាតិជាដើម ។
0 comments:
Post a Comment