Friday, February 28, 2014

ការធ្វើកម្មវិធី​រិះគន់ដើម្បីស្ថាបនា


​​​ការធ្វើក​ម្ម​វិធីមួយដែល ​​ស្ដីអំពី(ការរិះគន់ដើម្បីស្ថាបនា)​របស់​និស្សិត​នៃសាលាប​ច្ចេកទេសដុ​ន​បូស្កូ​​ខេត្ដកែប​។​​​​​​​

 បានធ្វើឡើង ដោយលោកគ្រូ ពៅ តុលា ដែលជាប្រធានផ្នែកទំនាក់ទំនងសង្គម លោកគ្រូ​ ប្រាក់ សាខន ជាអនុប្រធាន លោកគ្រូ ៗ ព្រមទាំងនិស្សិចំនួន​១៨រូប។ 

ការធ្វើកម្មវិធីនេះគឺ លោក ប្រធានផ្នែកទំនាក់ទំនងសង្គម ចង់អោយ យើង​ម្នាក់ៗ​ចេះដឹងនូវ​ទង្វើរបស់ខ្លួន ចេះទទួលស្គាល់ការពិត ចេះយោគយល់អធ្យាស្រ័យអោយគ្នាទៅវិញទៅមក ​

ព្រមទាំងចេះកែនៅកំហុកទំាងអស់នោះ។ក្នុងការចូលរួមក្នុងកម្មវិធីនេះដែរ និស្សិតម្នាក់បានឡើងមកដើម្បីទទួលការរិះគន់ពី មិត្ដភក្ដី ព្រមទាំងលោកគ្រូ និង ទទួលនៅអ្វីដែលជាការពិត។ 

ហើយព្រមកែកំហុកទាំងអស់របស់ខ្លួនឡើងវិញ។ កម្មវិធីធ្វើឡើងនៅក្នុង ស្ដូតឌីយូធំ។

ការធ្វើកម្មវិធីនេះផងដែរមានរយះពេលថ្ងៃពេញ ព្រមទំាងមានការញុំាអាហារជុំគ្នា 

ព្រមទាំងមានការរាំងលេងសប្បាយរហូតដល់ម៉ោង ៨ យប់។ កម្មវិធីមួយនេះប្រកបដោយយ៉ាងរលូន និងទទួលបានប្រសិទ្ឋភាព។

0 comments:

Post a Comment