លោកអ្នកដឹងហើយថា កសិកម្មពិតជាមានសារះសំខាន់ណាស់សម្រាប់ប្រជាកសិកររបស់យើង
ដូចនេះក្នុុងថ្ងែនេះផងដែរខ្ញុំនឹងលើកយករបៀបនៃការដាំដំណាំមួយប្រភេទ គឺការដំាត្រសក់ទ្រើង
ជូនដល់ប្រជាំកសិករទំាងអស់។
1. របៀបរៀបចំដី និងធ្វើរង
- សំអាតដីចំការ និងរើសស្មៅចេញអោយអស់
- ភ្ជួររាស់ដីអោយបានម៉ដ្ឋល្អ ហើយហាលអោយបានពី ១០ ទៅ១៥ ថ្ងៃ។
- ភ្ជួរដី (គោ ក្របី ឬ គោយន្ដ) ជំរៅពី ១៥ ទៅ ២០ សង់ទីម៉ែត្រ។
+ ការលើករងដំា
-ទទឹងរង ១ ម៉ែត្រ នឹងបណ្ដោយទៅតាមលទ្ឋភាពនៃដី តែមិនគួរអោយលើសពី ១៥ ម៉ែត្រ ដែលធ្វើអោយពិបាកក្នុងការថែទាំ ដូចជា : ស្រោចទឹក ដកស្មៅ ជាំដើម។
- កំពស់: នៅរដូវប្រាំងពី ២០ ទៅ ៣០ សង់ទីម៉ែត្រ និងនៅរដូវវស្សាពី ៣០ ទៅ ៥០ សង់ទីម៉ែត្រ។
- ដាក់លាមកសត្វស្ងួត ឬជីកំប៉ុស្ដិ៍ ក្នុងបរិមាណពី ១ ទៅ ២ គឺឡូក្រាម ក្នុងផ្ទៃដីរង ១ម៉ែត្រការេ កប់់ទ្រាប់បាតរង ដោយច្របល់វាអោយសព្វល្អ ជាមួយដីរង
- គ្រប់រង ធ្វើបានពីប្រភេទដើម្បីទប់ស្កាត់ការហូរច្រោះរង ការពារសំនើមដី កាត់បន្ថុយការដុះស្មៅ
ក. ធ្វើរងប្រើប្លាស្ទិចគ្របដី
១ . ប្រើខ្សែទាយតំរង់
- ផ្ទៃប្លាស្ទិចពណ៌ទឹកប្រាក់ដាក់ខាងលើរង
- ប្រើបន្ទះឬស្សីស្ដើងដែលមានមុខស្រួច សម្រាប់ខ្ទាស់ជើងរងបា្លស្ទិច
- ដោតបន្ទះឬស្សីនៅសងខាងរងប្រវែង ១៥ ទៅ២០ សង់ទីម៉ែត្រ
- យកដីសង្កត់លើជើងរងសង់ខាង
- ចោះរណ្ដៅដោយប្រើកំប៉ុងក្ដៅ
- ការធ្វើរានបណ្ដុះកូន
ការធ្វើរោងបណ្ដុះកូនបន្លែគឺអាចធ្វើអោយគ្រាប់ដុះបានល្អកាត់បន្ថយការរលួយកូន
និងអាចការពារកូនដំនាំបានពីការឆ្លងជំងឺ សត្វល្អិតចង្រៃ (ដែលមកយាយីកូនដំនាំ) ។
រោងបណ្ដុះកូនបន្លែអាចធ្វើតាមទំហំខាងក្រោម
- ដំបូលសម្រាប់គ្របរាន កំពស់ ពី ១, ៨ ទៅ ២ម៉ែត្រ
ដើម្បីងាយស្រួលចេញចូលថែទាំ
- កំពស់រាន ពី ០,៨ ទៅ ១ ម៉ែត្រពីដី
- ទទឹងរាន ពី ០ , ៨ ទៅ ១ ម៉ែត្រ
- មានដំបូលការពារទឹកភ្លៀង និងសំណាញ់ការពារពន្លឺថ្ងៃច័ន្ទ
(ជាការប្រសើរប្រើសំណាញ់មានពណ៌បៃតង)
-
មានជញ្ជាំងធ្វើពីសំណាញ់មុងការពារសត្វល្អិត។
III ការរៀបចំដីបណ្ដុះ
- យកដីមានជីជាតិមួយភាគលាយជាមួយលាមកគោស្ងួត
ឬជីកំប៉ុសិ៍ពីភាគ ឬផេះអង្កាមពីពីរទៅបួនភាគ(ផេះអង្កាមត្រូវត្រាំទឹករយះពេលពី ៣ ទៅ
៤យប់)
-
យកល្បាយដែលបានលាយច្របល់ហើយទៅលីងរហូតក្ដៅសព្វទាំងអស់
* ផលប្រយោជន៍នៃការលាយល្បាយដីសម្រាប់បណ្ដុះកូនគឺ
- គ្រាប់ងាយដុះឬដុះលូតលាស់ល្អ
-
កូនបន្លែស្រូបយកជីជាតិបានគ្រាប់គ្រន់
-សម្លាប់មេរោគ
(ជំងឺ) ដែលបង្កអោយកូនបន្លែរលួយ
-
សម្លាប់គ្រាប់ស្មៅចង្រៃដែលដុះដណ្តើមយកជីពីកូនបន្លែ
- សម្លាប់ពងសត្វល្អិត និង សត្វល្អិតចង្រៃក្នុងដីដែលបំផ្លាញគ្រាប់បន្លែ
IIII ការៀបចំបណ្ដុះកូនត្រសក់
- ត្រូវរៀបចំបណ្ដុះគ្រាប់ព្រមពេលជាមួយគ្នា
និងការលើករងដាំ
- ការបណ្ដុះកូនត្រសក់
·
យកគ្រាប់មួយគ្រាប់ដាក់ក្នុងបណ្ដុះផ្ទាល់ក្នុងមួយកន្ឋោឬមួយរន្ឋថាសបណ្ដុះដែលបានដាក់ជីហើយ។
·
រោយដីកំរាស់ ១សង់ទីម៉ែត្រ(កន្លះថ្នាំងដៃ)
ពីលើគ្រាយប់
·
ស្រោចទឹកអោយជោគទើបយកថាសឬកន្ឋោងដែលដាក់គ្រាប់ហើយទៅដាក់ក្នុងរោងបណ្ដុះ
·
ស្រោចទឹករៀងរាល់ព្រឹកអោយជោគល្មម(អាចពីមួយទៅ
ពីរដងក្នុងមួយថ្ងៃអាស្រ័យទៅតាមស្ថានភាពដី)។
ប្រសិនដីស្ងួតពេកអាចធ្វើអោយគ្រាប់មិនដុះ
IIIII ការដាំកូនត្រសក់
កូនត្រសក់មានអាយុ ៧ថ្ងៃបន្ទាប់ពីដុះគ្រាប់ហើយអាចយកដាំបាន។
បន្ទាប់ពីគ្រាប់ដុះបាន៣ថ្ងៃត្រូវយកកូនត្រសក់ទៅដាក់អោយត្រូវពន្លឺថ្ងៃ
និងកាត់បន្ថយការស្រោចទឹកពង្រឹកកូនមុនពេលដាំ(មិនស្រពោនបន្ទាប់ពីដាំ)។
១
ដាក់ជីគីមីតាមរណ្ដៅច្របល់ជាមួយដីអោយសព្វ(បើបានដាក់ជីមុនពេលគ្របប្លាស្ទិចហើយមិនចាំបាច់ដាក់ជីថែមទៀតទេ)។
២
បញ្ចូលទឹកតាមចន្លោះរងដាំគ្រាប់ប្លាស្ទិច(បើស្រោចដោយដៃក្នុងរណ្ដៅរងគ្របប្លាស្ទិចអាចបណ្ដាលអោយកូនបន្លែស្លោកស្រពោន)
ឬស្រោចទឹកលើរងដែលគ្របចំបើង។
៣
ដាំកូនត្រសក់នៅពេលរសៀល
៤ របៀបដកកូនបន្លែចេញពីថាសបណ្ដុះ
គឺយកម្រាមរុញបាតថាសឡើងលើហើយដៃម្ខាងទៀតដកកូនត្រសក់ថ្នមៗដើម្បីកុំអោយដាច់ឬស។
IIIIII ការប្រមូលផលត្រសក់
·
ទំហំផ្លែត្រសក់បេះទៅតាមតម្រូវការទីផ្សារ
·
បេះផ្លែនៅពេលព្រឹក
ដោយប្រើកន្ដ្រៃកាត់ទងត្រសក់ដោយមានទំហំល្មម
·
បេះផ្លែដាក់ក្នុងសម្ភារះដែលមានផ្ទៃរលោងដើម្បីជៀសវាងការកកិតនិង
ជាំផ្លែ
·
ចំណាត់ថ្នាក់គុណភាពត្រសក់
ជាលេខ ១ ២ ៣
·
ច្រកថង់ដែលមានបរិមាណសមស្របមានគុណភាពស្វិតទន់
·
ថង់ត្រូវចោះរន្ឋតូចៗដើម្បីអោយមានខ្យល់ចេញចូលកុំអោយក្ដៅស្លោក
·
ជៀសវាងច្រកបន្លែច្រើនហួសបរិមាណ។
ហាមប្រើសម្ហារះដែលគ្មានខ្យល់ចេញចូលព្រោះវាធ្វើអោយខូចគុណភាពបន្លែ(ទន់ប្រែពណ៌លឿង
និងងាយរលួយ)។